Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​អាវុធ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិកូឡាឡាំពួររបួស​ធ្ងន់ម្នាក់ព្រឹកមិញ

បានផុស

នៅ

បុរស​ម្នាក់​បាន​រងរបួស​​ធ្ងន់​ក្នុង​ការផ្ទុះ​អាវុធ​មួយ​នៅ​កន្លែង​អ្នក​ដំណើរ​មក​ដល់​ទី១​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​កូឡាំពួរ (KLIA) នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​មេសា ឆ្នាំ​២០២៤។

អធិការ​ប៉ូលិសទី​ក្រុង Selangor លោក Hussein Omar Khan បាន​និយាយ​ថា ឧបទ្ទវហេតុ​បាន​កើត​ឡើង​វេលា​ម៉ោង​១:៣០​នាទី​ព្រឹក ដោយ​បុរស​ម្នាក់​បាញ់​២​គ្រាប់​ ក្នុង​នោះ​មាន​​១​គ្រាប់​បាន​ត្រូវ​​បុរស​ម្នាក់​​ដែល​ជា​បុគ្គលិការពារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ប៉ូលិស​​បាន​កំណត់​សម្គាល់​ជន​សង្ស័យ និង​បាន​បើក​ការ​បង្ក្រាប​លើ​ជន​សង្ស័យ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា បាន​រត់​ភៀស​ខ្លួន​ទៅ​ភាគ​ខាង​ជើង»។ អធិការប៉ូលិស​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ។

លោក​បាន​បន្ត​ថា ​ឧបទ្ទវហេតុ​នេះ​​កើត​ឡើង​ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន និង​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​​សកម្មជន​ភេរវករ ឬ​ក្រុម​ណា​មួយ​នោះ​ទេ។ «ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា ជន​សង្ស័យ​​មាន​គោល​បំណងបាញ់​ប្រពន្ធ​របស់​គាត់​​ដែល​កំពុង​រង់​ចាំ​ការ​មក​ដល់​របស់​ Umrah ដែល​ជា​ក្រុម​ធម្មយាត្រា​មួយ។ ទោះ​បី​ជា​យ៉ាង​ណា ប៉ូលិស​នៅ​តែ​បន្ត​ស៊ើប​អង្កេត​បន្ថែម​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម