Connect with us

ព័ត៌មានអន្ដរជាតិ

កូនភ្លោះជាប់គ្នាចាស់ជាងគេលើពិភពលោក Lori និង George Schappell បានស្លាប់នៅអាយុ ៦២ ឆ្នាំ

បានផុស

នៅ


Lori និង George Schappell ដែល​បាន​បង្កើត​កំណត់ត្រា​ពិភពលោក Guiness ជា​កូនភ្លោះ​ជាប់​គ្នា​វ័យចំណាស់​បំផុត​របស់​ពិភពលោក​បាន​ទទួល​មរណភាព​ក្នុង​អាយុ ៦២ ឆ្នាំ នេះបើតាមការចុះផ្សាយរបស់ E NEWS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កូនភ្លោះជាប់គ្នាចាស់ជាងគេ អាយុ ៦២ ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី ៧ ខែមេសា នៅឯមន្ទីរពេទ្យ ក្នុងរដ្ឋ Pennsylvania ចំណែកឯការស្លាប់របស់ពួកគេ នៅមិនទាន់ដឹងមូលហេតុនៅឡើយ។ Lori និង George រស់រានមានជីវិតបាន គឺដោយសារឪពុក និងបងប្អូនរបស់ពួកគេ។


កូនភ្លោះទាំងពីរកើតនៅឆ្នាំ ១៩៦១ ជាមួយនឹងលលាដ៍ក្បាលរបស់ពួកគេមួយផ្នែកនៅថ្ងាស ដែលមានន័យថាពួកគេមិនអាចមើលមុខគ្នាបានទេ។ កំណត់ត្រាពិភពលោក Guinness បានរាយការណ៍ថា Lori និង George Schappell បានចែករំលែកសរសៃឈាមសំខាន់ៗ និង ៣០ ភាគរយនៃខួរក្បាលរបស់ពួកគេ។



បើទោះបីជាមានពិការភាព កូនភ្លោះទាំងពីរក៏ជោគជ័យលើការងាររបស់គេរៀងៗខ្លួន គឺ លោក George ជាអ្នកចម្រៀងប្រចាំប្រទេស និងបានសម្តែងនៅក្រៅប្រទេសដូចជា អាល្លឺម៉ង់ និងជប៉ុន។ ចំណែក Lori គឺជាកីឡាករវាយកូនបាល់ ១០ pin ហើយក៏បានឈ្នះពានរង្វាន់ដូចគ្នា។ Lori នាងក៏បានធ្វើការនៅហាងបោកគក់អស់រយៈពេលជាច្រើនឆ្នាំ មុនពេលឈប់ពីការងារក្នុងឆ្នាំ ១៩៩៦៕

ប្រែសម្រួល៖ សន ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម