Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋអ៉ីរ៉ង់​រាប់​ពាន់​នាក់ចេញ​តាមផ្លូវបង្ហាញ​ការគាំទ្រ ការវាយប្រហារលើអ៉ីស្រាអែល

បានផុស

នៅ

ប្រជា​ជន​អ៉ីរ៉ង់​រាប់​ពាន់​នាក់​បាន​ចេញ​មក​តាម​ដង​ផ្លូវ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​មេសា ឆ្នាំ​២០២៤​ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួក​គេ​ដល់​​ការ​វាយ​ប្រហារ​សង​សឹក​មិន​ធម្មតារបស់​រដ្ឋាភិបាល​អ៉ីរ៉ង់​ទៅ​លើ​ប្រទេស​អ៉ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ទី​ប្រជុំ​ជន Palestine Square ក្នុង​ទី​ក្រុង​តេអេរ៉ង ​ហ្វូង​មនុស្ស​បាន​ស្រែក​ច្រៀង​ថា «ស្លាប់​ទៅអ៉ីស្រាអែល» និង«ស្លាប់​ទៅ​អាមេរិក»​ភ្លាមៗ បន្ទាប់​ពី​កម្លាំង​ឆ្មាំបដិវត្តន៍​បាន​ប្រកាស​ពី​​ប្រតិបត្តិការតាម​ការ​សន្យា​ដ៏​ស្មោះ​ត្រង់។

លើ​ផ្ទាំង​រូប​ភាព​ ​ពួក​គេ​សរសេរ​ថា «ការ​ទះ​កំភ្លៀង​​បន្ទាប់​គឺ​កាន់​តែ​ធ្ងន់​ធ្ងរ»។ ជា​មួយ​គ្នា​នេះ​ បាតុករ​​កាន់​ និង​គ្រវី​ទង់​ជាតិ​អ៉ីរ៉ង់ និង​ប៉ាឡេស្ទីន​ជា​មួយ​នឹង​ផ្ទាំង​រូប​ភាព​សរសេរ​​ពាក្យ​ថា «ជយជម្នះ​របស់​ព្រះ​ជា​ម្ចាស់ជិត​ដល់​ហើយ»។

ការ​វាយ​ប្រហារ​សង​សឹក​របស់​អ៉ីរ៉ង់បាន​​កើត​ឡើង បន្ទាប់​ពី​​ការ​វាយ​ប្រហារ​របស់​អ៉ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៤ លើ​អគារ​កុងស៊ុល​កម្ពស់​៥​​ជាន់របស់​អ៉ីរ៉ង់​ទៅ​ក្រុង Damascus ​ដែល​បាន​សម្លាប់កម្លាំង​ឆ្មាំ​បដិវត្តន៍​៧​នាក់ ក្នុង​នោះ​មេបញ្ជាការ​២​នាក់។

ចាប់​តាំង​ពី​នោះ​មក ប្រទេស​អ៉ីរ៉ង់​បាន​ប្តេជ្ញា​សង​សឹក​​​ចំពោះ​ការ​វាយ​ប្រហារ​ជា​មួយ​នឹង​ការស្តី​បន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​អ៉ីស្រាអែល។ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មេសា ឆ្នាំ​២០២៤ អ៉ីរ៉ង់​ បាន​បើក​ការ​វាយ​ប្រហារ​សង​សឹក​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ដែល​​បាញ់​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​ជិះ​ជាង​២០០៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម