Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល Netanyahu ប្តេជ្ញាពីជ័យជម្នះ ក្រោយអ៉ីរ៉ង់វាយប្រហារ​

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រី​អ៉ីស្រាអែល លោក Benjamin Netanyahu នៅ​ថ្ងៃ​អាទិត្យ​នេះ​​បាន​ប្តេជ្ញា​ពី​ប្រទេស​របស់​លោក​នឹង​ទទួល​បាន​ជោគជ័យ បន្ទាប់​ពី​​ទាហាន​បាន​និយាយ​ពី​ការ​បាញ់​ទម្លាក់​យន្តហោះគ្មាន​មនុស្ស​ជិះ និង​​មីស៊ីល​ជាង​៣០០​គ្រាប់​ដែល​ប្រទេស​អ៉ីរ៉ង់​​បាន​បាញ់​ក្នុង​ការវាយ​ប្រហារ​សង​សឹក​​ជំរុញ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ពី​ជម្លោះ​កាន់​តែ​​សាយ​ភាយនៅ​មជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វាយ​ប្រហារ​​​សង​សឹក​របស់រដ្ឋាភិបាលទី​ក្រុង​តេអេរ៉ង់​កាល​ពី​យប់​ថ្ងៃ​សៅរ៍ (ទី​១៣ ខែ​មេសា) បាន​​កើត​ឡើង បន្ទាប់​ពី​​ការវាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៉ីស្រាអែល​ទៅ​លើ​ស្ថានទូត​អ៉ីរ៉ង់​នៅ​ទី​ក្រុង​ Damascus កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា បាន​សម្លាប់​ឆ្មាំ​ការពារ​បដិវត្តន៍​៧​នាក់។

ប្រទេស​អ៉ីរ៉ង់​បាន​ពឹង​ផ្អែក​ទៅ​លើ​តំណាង​របស់​ខ្លួន​ទូទាំង​តំបន់​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារអ៉ីស្រាអែល ដែល​ជា​ការ​បង្ហាញ​ពី​ការ​គាំទ្រ​​របស់​ខ្លួន​ដល់​ក្រុម​​សកម្ម​ប្រយុទ្ធ ហាម៉ាស់ នៅ​ក្នុង​សង្គ្រាម​ហ្គាហ្សា​ជា​មួយ​អ៉ីស្រាអែល ហើយ​ក៏​គ្មាន​សញ្ញា​ណា​មួយ​​​ពី​ភាព​ធូរស្រាល​ឡើយ ទោះ​បី​ជា​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​សម្រប​សម្រួល​យ៉ាង​ណា​ក៏​ដោយ។

«យើង​ស្ទាក់​ចាប់​ យើង​វាយ​បក រួម​ដៃ​គ្នា យើង​នឹង​​ទទួល​បាន​ជ័យជម្នះ»។ លោក​ Netanyahu បាន​សរសេរ​មនៅ​លើ​ X។

ទាហាន​អ៉ីស្រាអែល​បាន​និយាយ​ថា កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ជាង​៩០​%​នៃ​យន្តហោះគ្មាន​មនុស្សជិះ និង​មីស៊ីល​​របស់​​អ៉ីរ៉ង់ ហើយ​បាន​កំពុង​ពិភាក្សា​គ្នា​ពី​ជម្រើស​បន្ទាប់​ទៀត។

ការ​វាយ​ប្រហារ​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​រីក​សាយ​ភាយ​នៅ​ក្នុង​តំបន់ ស្រប​ពេល​សហរដ្ឋ​អាមេរិក​បាន​សន្យា​គាំទ្រ​អ៉ីស្រាអែល។ សង្គ្រាម​នៅ​តំបន់​ហ្គាហ្សា​ដែល​អ៉ីស្រាអែលបាន​ចូល​ឈ្លាន​ពាន បន្ទាប់​ពីក្រុម​ហាម៉ាស់​បាន​វាយ​ប្រហារ​មួយ​គាំទ្រ​ដោយ​អ៉ីរ៉ង់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​មុន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ arabnews

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម