ព័ត៌មានអន្ដរជាតិ
មេឃក្តៅខ្លាំង ថ្ងៃសង្ក្រាន្តនៅថៃ ផ្តាច់ជីវិតបុរសម្នាក់ ទាំងកំពុងជិះក្នុងរថយន្ត
តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី១៤ខែមេសា, បុរសថៃអាយុ៧៤ឆ្នាំម្នាក់ បានស្លាប់ក្រោមកម្តៅថ្ងៃដ៏ខ្លាំង ពេលកំពុងធ្វើដំណើរជាមួយកូនចៅ ទៅកាន់ស្រុកកំណើតក្នុងខេត្ត Buri Ram សម្រាប់ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី។

ប៉ូលិសនិយាយថា បុរសដែលស្លាប់មានឈ្មោះ Chat អង្គុយកៅអីខាងក្រោយនៃរថយន្តភីកអាប់ពណ៌ខ្មៅ ដែលជាកម្មសិទ្ធិរបស់ចៅស្រីអាយុ២៥ឆ្នាំរបស់គាត់ឈ្មោះ Pansa។
តាមការបញ្ជាក់របស់ចៅស្រីទៅកាន់ប៉ូលិស, ជីតារបស់នាង បានដាច់ខ្យល់ ព្រោះតែស្ទះចរាចរណ៍យូរពេក ហើយនាងជឿថា ជីតាអាចស្លាប់ពេលរថយន្តធ្វើដំណើរយឺតៗនៅក្នុងខេត្ត Sa Kaeo។
កូនប្រុសរបស់ Chat ដែលជាតៃកុងឡាន បានកើតចម្ងល់ព្រោះឪពុកខ្លួនហាក់បាត់មាត់ឈឹង ហើយក៏យកដៃស្ទាបខ្លួន ស្រាប់តែខ្លួនឪពុកប្រែជាត្រជាក់ស្រេង។ យ៉ាងណា ក្រុមគ្រួសារបានបន្តធ្វើដំណើរ ៥៥គីឡូម៉ែត្រទៀតដើម្បីទៅផ្ទះ មុនពេលទាក់ទងទៅអាជ្ញាធរ ដែលប៉ាន់ស្មានថា បុរសវ័យចំណាស់រូបនេះ បានស្លាប់ជាង ៣ ម៉ោងទៅហើយ។

ក្រុមមន្ត្រីបានដាក់ការសង្ស័យថា មរណភាពរបស់លោក Chat អាចបណ្តាលមកពីកម្តៅខាងក្នុងរថយន្ត ម៉ាស៊ីនត្រជាក់មិនគ្រប់គ្រាន់ និងការធ្វើដំណើរដែលចំណាយពេលសរុប១១ម៉ោង។
ជាច្រើនលើកច្រើនសា ក្រសួងសុខាភិបាលថៃ បានព្រមានពីហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងអំឡុងពេលពិធីបុណ្យសង្ក្រាន្ត ខណៈតាមការព្យាកររបស់នាយកដ្ឋានឧតុនិយម, ស្ថានភាពអាកាសធាតុក្តៅនឹងបន្តនៅចុងសប្តាហ៍នេះ។
សីតុណ្ហភាពនៅទីតាំងមួយចំនួន រួមទាំងទីក្រុងបាងកកផងដែរ អាចឡើងដល់៤១អង្សាសេ ហើយប្រជាពលរដ្ឋ ត្រូវណែនាំកុំដើរហើរខាងក្រៅ យូរពេក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រលកកម្តៅ ធ្វើឲ្យកុមាររាប់លាននាក់នៅអាស៊ី ប្រឈមហានិភ័យ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ