ព័ត៌មានអន្ដរជាតិ
អាមេរិកប្រកាស ថា ខ្លួនមិនចូលរួមទេ បើអ៊ីស្រាអែល សងសឹក អ៊ីរ៉ង់ វិញ
សេតវិមានបានព្រមានអ៊ីស្រាអែលថា សហរដ្ឋអាមេរិក នឹងមិនចូលរួមការវាយប្រហារសងសឹកណាមួយលើអ៊ីរ៉ង់ឡើយ។ នេះបើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ប្រាប់ទៅ BBC នៅថ្ងៃចន្ទទី១៥ខែមេសា។

អ៊ីរ៉ង់ បានបាញ់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង និងមីស៊ីលជាង៣០០គ្រាប់ ចូលទៅអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី១ខែមេសា លើស្ថានកុងស៊ុលរបស់ខ្លួនក្នុងប្រទេសស៊ីរី។
ទោះបីជាយ៉ាងណាក៏ដោយ អាវុធស្ទើរតែទាំងអស់ ត្រូវបានកងកម្លាំងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បាញ់ទម្លាក់ មុនពេលហោះទៅដល់គោលដៅ។
ពាក់ព័ន្ធការសងសឹកនេះដែរ ក្រុមមន្ត្រីអាមេរិកនិយាយថា លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យអ៊ីស្រាអែល ពិចារណាការឆ្លើយតបវិញដោយប្រុងប្រយ័ត្នជាទីបំផុត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបនិយាយថា លោក បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យគិតគូរហ្មត់ចត់ អំពីរបៀបដែលកងកម្លាំងរបស់គាត់ នឹងត្រូវឆ្លើយតបទៅអ៊ីរ៉ង់។
ប្រហែល៩៩% នៃមីស៊ីលនិង យន្តហោះគ្មានមនុស្សបើក ដែលបាញ់ក្នុងកំឡុងប្រតិបត្តិការសងសឹករបស់អ៊ីរ៉ង់ គឺត្រូវបានបាញ់ទម្លាក់ឬស្ទាក់ចាប់។
យន្តហោះ និងនាវាទ័ពជើងទឹកអាមេរិក បានបាញ់ទម្លាក់មីស៊ីលរបស់អ៊ីរ៉ង់រាប់សិបគ្រាប់ ពេលដែលការវាយប្រហារកើតឡើង ខណៈយន្តហោះគ្មានមនុស្សបើកជាង៨០គ្រឿង និងមីស៊ីលផ្លោងយ៉ាងតិច៦គ្រាប់ ត្រូវបានទម្លាក់ដោយយន្តហោះនិងនាវារបស់សហរដ្ឋអាមេរិក ឬដោយកងកម្លាំងការពារដែនអាកាសនៅប្រទេសអ៊ីរ៉ាក់។

តាមការបញ្ជាក់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (Centcom), ក្នុងចំណោមមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកដែលអ៊ីរ៉ង់បាញ់លើអ៊ីស្រាអែល គឺរួមមានមួយចំនួនដែលបាញ់ចេញពីប្រទេសយេម៉ែន។
ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមបានប្រាប់សារព័ត៌មាន Sky News ថា ខ្លួនចាត់ទុកការវាយប្រហាររបស់អ៊ីរ៉ង់ គឺជាការប្រកាសសង្គ្រាម។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog គូសបញ្ជាក់ថា ខ្លួនមិនចង់ច្បាំងសង្រ្គាមទេ ប៉ុន្តែលើកឡើងថា ពួកគេនឹងសងសឹក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីស៊ីលអ៊ីរ៉ង់ ៣៥០គ្រាប់ហោះចូលអ៊ីស្រាអែល គឺជា “ការប្រកាសសង្គ្រាម”

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?