ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមានថា បើអ៊ីស្រាអែល ហ៊ានសងសឹក នឹងត្រូវធ្ងន់ជាងនេះ
ប្រទេសអ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែលថា ពួកគេនឹងត្រូវធ្ងន់ជាងនេះ បើសិនជាហ៊ានសងសឹកចំពោះការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក របស់ទីក្រុងតេហេរ៉ង់ ហើយសហរដ្ឋអាមេរិក សូមកុំលូកដៃក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែល ឲ្យសោះ។

តាមការចុះផ្សាយរបស់ Al Jazeera, ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី១៤ខែមេសាថា “ប្រសិនបើអ៊ីស្រាអែល ឬអ្នកគាំទ្ររបស់ខ្លួន បង្ហាញអាកប្បកិរិយាមិនប្រុងប្រយ័ត្ន ពួកគេនឹងទទួលរងនូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាជាងនេះទៅទៀត”។
សេចក្តីថ្លែងការណ៍របស់លោក Raisi កើតឡើង បន្ទាប់ពីការព្រមានស្រដៀងគ្នានេះ ដោយមេទ័ពអ៊ីរ៉ង់ Mohammad Bagheri ដែលប្រាប់ទៅទូរទស្សន៍ជាតិថា ការឆ្លើយតបធំជាងនេះកំពុងរង់ចាំអ៊ីស្រាអែល ប្រសិនបើពួកគេសងសឹកអ៊ីរ៉ង់មែន ហើយសហរដ្ឋអាមេរិក គួរតែនៅឲ្យឆ្ងាយពីជម្លោះ ព្រោះវាជាបញ្ហារវាងអ៊ីរ៉ង់និងអ៊ីស្រាអែលទេ។

លោក Bagheri និយាយថា “ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល បានសម្រេចបាននូវគោលដៅរបស់ខ្លួនទាំងអស់ ហើយតាមទស្សនៈរបស់យើង ប្រតិបត្តិការបានបញ្ចប់ហើយ យើងគ្មានបំណងបន្តឡើយ”។
ទន្ទឹមនឹងនេះ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានបង្ហាញពីភាពត្រឹមត្រូវនៃការឆ្លើយតបរបស់ខ្លួន ចំពោះទង្វើដ៏គឃ្លើនរបស់អ៊ីស្រាអែល ដោយអះអាងថា នោះគឺជាការការពារផ្លូវច្បាប់ ស្របតាមធម្មនុញ្ញរបស់ UN។

ទោះបីជាយ៉ាងណាក៏ដោយ មុននេះសេតវិមានក៏បានព្រមានអ៊ីស្រាអែលដែរថា សហរដ្ឋអាមេរិក នឹងមិនចូលរួមការវាយប្រហារសងសឹកណាមួយលើអ៊ីរ៉ង់ឡើយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបនិយាយថា លោក បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យគិតគូរហ្មត់ចត់ អំពីរបៀបដែលកងកម្លាំងរបស់គាត់ នឹងត្រូវឆ្លើយតបទៅអ៊ីរ៉ង់។

សូមបញ្ជាក់ជាថ្មី អ៊ីរ៉ង់ បានបាញ់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង និងមីស៊ីលជាង៣០០គ្រាប់ ចូលទៅអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី១ខែមេសា លើស្ថានកុងស៊ុលរបស់ខ្លួនក្នុងប្រទេសស៊ីរី។
ទោះបីជាយ៉ាងណាក៏ដោយ អាវុធស្ទើរតែទាំងអស់ ត្រូវបានកងកម្លាំងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បាញ់ទម្លាក់ មុនពេលហោះទៅដល់គោលដៅ។
នេះគឺជាការសងសឹកចំពោះការវាយប្រហារតាមអាកាសលើស្ថានកុងស៊ុលរបស់អ៊ីរ៉ង់ នៅទីក្រុងដាម៉ាសនៃ ប្រទេសស៊ីរី ដែលបានសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ពីររូប កាលពីដើមខែនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិកប្រកាស ថា ខ្លួនមិនចូលរួមទេ បើអ៊ីស្រាអែល សងសឹក អ៊ីរ៉ង់ វិញ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?