ព័ត៌មានអន្ដរជាតិ
លោក Lee Hsien Loong នឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រី សិង្ហបុរី
ប្រទេសសិង្ហបុរីនឹងធ្វើការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីជាលើកដំបូងក្នុងរយៈពេលជិត ២ ទស្សវត្សរ៍ ពោលលោក Lee Hsien Loong នឹងលាលែងពីតំណែង ហើយប្រគល់អំណាចទៅឲ្យលោកឧបនាយករដ្ឋមន្ត្រី Lawrence Wong នៅខែឧសភាខាងមុខនេះ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ ។

លោក Lee Hsien Loong បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា លោកនឹងលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៥ ខែឧសភា ហើយលោក Wong ក៏នឹងស្បថចូលកាន់តំណែងនៅថ្ងៃនោះតែម្ដង ។ ទន្ទឹមនោះ លោក Lee Hsien Loong ក៏បានស្នើឲ្យប្រជាជនសិង្ហបុរីទាំងអស់ផ្តល់ការគាំទ្រពេញទីទៅឲ្យលោក Wong ដើម្បីនាំនាវាសិង្ហបុរីឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ។
នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈវីដេអូ លោក Wong បាននិយាយថា “ខ្ញុំទទួលយកទំនួលខុសត្រូវនេះ ហើយនឹងដាក់ចិត្តដាក់កាយបំពេញកាតព្វកិច្ចដោយស្មោះអស់ពីដួងចិត្ត ។ ខ្ញុំសន្យានឹងផ្តល់ឲ្យអ្នករាល់គ្នានូវកិច្ចការងារទាំងអស់របស់ខ្ញុំ” ។

គួរបញ្ជាក់ថា លោក Lee Hsien Loong ដែលមានវ័យ ៧២ ឆ្នាំគឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីទីមួយនៃប្រទេសសិង្ហបុរីគឺលោក Lee Kuan Yew ហើយលោក Lee Hsien Loong បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទីបីរបស់ប្រទេសក្នុងឆ្នាំ ២០០៤ ហើយបានដឹកនាំសិង្ហបុរីក្លាយប្រទេសមួយក្នុងចំណោមប្រទេសដែលមានជាងគេបំផុតនៅអាស៊ីក្នុងរយៈពេលជិត ២០ ឆ្នាំនេះ ខណៈលោក Wong ត្រូវបានមនុស្សជាច្រើនចាត់ទុកជាអ្នកដឹកនាំជំនាន់ក្រោយសម្រាប់សិង្ហបុរី ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ កំពុងប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្រោមមេឃក្ដៅចង់ខ្លោច

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?