Connect with us

ព័ត៌មានអន្ដរជាតិ

ស្ដេចថ្មី ម៉ាឡេស៊ី ក្លាយជាម្ចាស់ដំបូងគេ ដែលទិញរថយន្តថ្លៃបំផុតរបស់ ចិន

បានផុស

នៅ

ក្សត្រ​​ស៊ុលតង់​ថ្មី​​នៃ​ប្រទេស​ម៉ាឡេស៊ី​មក​ពី​រដ្ឋ​ Johor និងជាមហាសេដ្ឋីដ៏មានឥទ្ធិពលបានក្លាយជាម្ចាស់រថយន្តឯកជនដំបូងគេរបស់ពិភពលោកនៃរថយន្ត Hongqi L5 ដែលជារថយន្តប្រណីត និងថ្លៃបំផុតរបស់ប្រទេសចិន។ នេះបើយោងតាមកាសែត The Straits Times បានរាយការណ៍កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

ក្សត្រ​​ស៊ុលតង់ Ibrahim ជាមួយនឹងរថយន្ត Hongqi L5
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសម៉ាឡេស៊ី Ouyang Yujing កាលពីថ្ងៃទី១២ ខែមេសា ព្រះមហាក្សត្របានបង្ហាញនូវយានជំនិះចុងក្រោយបង្អស់របស់ទ្រង់។ រថយន្តមួយនេះផលិតដោយ FAW Group តាំងពីឆ្នាំ ២០១៣, L5 តំណាងឲ្យកំពូលនៃភាពប្រណិតនៃការរចនារថយន្តរបស់ចិន ជាមួយនឹងតម្លៃប្រាំលានយន់ (៧០៣,០០០ ដុល្លារអាមេរិក)។ ជាពិសេសទៀតនោះ ដោយមានការអបអរសាទរចំពោះសិល្បៈហត្ថកម្មដ៏ល្អឥតខ្ចោះ និងបច្ចេកវិជ្ជាទំនើបរបស់វា រថយន្តនេះឈរជាសក្ខីភាពនៃឋានៈដ៏មានកិត្យានុភាពដ៏អស្ចារ្យមួយ។

លើសពីនេះទៀត ស្តេច Sultan Ibrahim Iskandar បានបង្ហោះរូបភាពរបស់ទ្រង់ក្នុងរយន្តទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីរំលេចការសន្ទនាប្រកបដោយផលិតភាពរវាងម៉ាឡេស៊ី និងចិន ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ។

ក្នុងនោះថែមទៀត ក្សត្ររបស់ប្រទេសម៉ាឡេស៊ី បានមានព្រះបន្ទូលនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី ១២ ខែមេសាថា “ប្រទេសចិនកាន់កាប់ទីតាំងសំខាន់ជាមហាអំណាចសេដ្ឋកិច្ចពិភពលោក និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ម៉ាឡេស៊ី” ។

ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់ក្សត្រ​​ស៊ុលតង់​ថ្មី​​នៃ​ប្រទេស​ម៉ាឡេស៊ី​មក​ពី​រដ្ឋ​ Johor អង្គនេះ។ កាលពី​២៤ ខែកុម្ភៈ ២០២៤ ទ្រង់បានទិញស្លាកលេខរថយន្តពិសេស GOLD 1 ក្នុងតម្លៃ ១.៥ លានរីងហ្គីត (៣១៤,៧០០ ដុល្លារអាមេរិក) ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ដែលបានចំណាយសម្រាប់ស្លាកលេខនៅក្នុងប្រទេសថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ស្ដេចថ្មីម៉ាឡេស៊ី ទិញ​ស្លាក​លេខរថយន្តមាស ក្នុង​តម្លៃ ៣១ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូរ៉េខាងត្បូងនិងអាមេរិក​បញ្ចប់សមយុទ្ធយោធារួមគ្នា​មាន​គោល​ដៅ​ប្រឆាំង​ការគំរាម​ពី​កូរ៉េខាងជើង

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ ក្មេងស្រីសិស្សសាលា៣នាក់លង់ទឹកស្លាប់នៅកំពង់ចម្លងពុកឬស្សី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទ័ពអាកាស សិង្ហបុរី ថៃ និងអាមេរិក ធ្វើសមយុទ្ធរួមគ្នាដើម្បីបង្កើនការត្រៀមខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក ត្រាំ ព្រមាន​កម្ទេច​ក្រុម​ហ៊ូធី​ឲ្យ​រលាយ​សូន្យ​​ពី​លើ​លោក និង​ឲ្យ​អ៊ីរ៉ង់​ឈប់គាំទ្រ​ក្រុម​នេះ

Sokha Hotels

ព័ត៌មានពេញនិយម