ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បើកការសងសឹកនៅលីបង់ សម្លាប់មេទ័ព ក្រុមហេសបូឡា
តាមសេចក្តីរាយការណ៍របស់ Reuters, ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារទី១៦ខែមេសា បានសម្លាប់មនុស្ស៣នាក់ រួមទាំងមេទ័ពក្រុម ហេសបូឡា មួយរូបផងដែរ។

យោធាអ៊ីស្រាអែលអះអាងថា លោក Ismail Baz ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរថយន្ត នៅជិតទីក្រុង Ain Ebel ភាគខាងត្បូង គឺជាមេទ័ពដែនសមុទ្ររបស់ក្រុម ហេសបូឡា ហើយបានចូលរួមរៀបចំផែនការវាយប្រហារដោយរ៉ុកកែត និងមីស៊ីលប្រឆាំងរថក្រោះលើអ៊ីស្រាអែល ជាច្រើនលើកច្រើនសា។
ស្របពេលជាមួយគ្នានោះដែរ ក្រុមហេសបូឡា បានចេញលិខិតរំលែកមរណទុក្ខចំពោះការស្លាប់របស់លោក Baz ប៉ុន្តែមិនបញ្ជាក់លម្អិតអំពីតួនាទីរបស់គាត់នៅក្នុងអង្គការនោះទេ។

ក្រុមហេសបូឡានិងអ៊ីស្រាអែល កំពុងជាប់ដៃធ្វើសង្គ្រាមជាមួយគ្នា ទាំងដែលជម្លោះនៅតំបន់ហ្គាហ្សា បានឈានដល់កម្រិតធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសោះ ចាប់តាំងពីពួកគេប្រយុទ្ធគ្នាក្នុងសង្គ្រាមដ៏ធំមួយកាលពីឆ្នាំ២០០៦។
ការប្រយុទ្ធគ្នានេះ បានឆក់យកជីវិតប្រជាជនលីបង់យ៉ាងតិច៣៧០នាក់ រួមទាំងយុទ្ធជនហេសបូឡាជាង២៤០នាក់និងជនស៊ីវិល៦៨នាក់ផងដែរ ហើយជំរុញឲ្យមានក្តីកង្វល់ អំពីសង្គ្រាមរីករាលដាលរវាងគូសត្រូវនៅក្នុងតំបន់។
Baz គឺជាមេទ័ពក្រុមហេសបូឡាទី៦ ដែលត្រូវអ៊ីស្រាអែលសម្លាប់ ខណៈ៦ខែចុងក្រោយ អ៊ីស្រាអែល បានសម្លាប់មន្ត្រីជាន់ខ្ពស់របស់ចលនាសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់មួយនេះ អស់ជាង៣០នាក់មកហើយ។

រឿងនេះក៏កើតឡើងផងដែរ បន្ទាប់ពីអ៊ីរ៉ង់បើកការវាយប្រហារដ៏សាហាវលើអ៊ីស្រាអែលជាមួយយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង និងមីស៊ីលរាប់រយគ្រាប់ កាលពីយប់ថ្ងៃសៅរ៍ទី១៣ខែមេសា។
ការវាយប្រហារនោះ ត្រូវបានអ៊ីរ៉ង់ហៅថា ជាការសងសឹកចំពោះអ៊ីស្រាអែល ដែលបាញ់លើស្ថានកុងស៊ុលរបស់ខ្លួនក្នុងទីក្រុងដាម៉ាសកាលពីថ្ងៃទី១ខែមេសា ហើយបានសម្លាប់មន្ត្រីជាន់ខ្ពស់របស់ខ្លួនពីរនាក់ និងមន្ត្រីជាច្រើននាក់ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីស៊ីលអ៊ីរ៉ង់ ៣៥០គ្រាប់ហោះចូលអ៊ីស្រាអែល គឺជា “ការប្រកាសសង្គ្រាម”

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ