ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា ផ្ទេរលោកស្រី អ៊ុងសាន ស៊ូជី ចេញពីពន្ធនាគារយកទៅឃុំខ្លួននៅក្នុងផ្ទះ
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបណ្ដេញចេញពីអំណាចក្នុងរដ្ឋប្រហារយោធាឆ្នាំ ២០២១ បានផ្ទេរចេញពីពន្ធនាគារទៅដាក់ការឃុំខ្លួននៅក្នុងផ្ទះរបស់លោកស្រីវិញ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅ ។

លោកឧត្តមសេនីយ៍ Zaw Min Tun បានលើកឡើងថា “ចាប់តាំងពីអាកាសធាតុក្តៅខ្លាំងមក គោលការណ៍នេះមិនមែនធ្វើឡើងតែសម្រាប់លោកស្រី អ៊ុងសាន ស៊ូជី ប៉ុណ្ណោះទេ គឺសម្រាប់ទណ្ឌិតទាំងអស់ ជាពិសេសអ្នកទោសវ័យចំណាស់ ដើម្បីការពារពួកគេពីជំងឺដាច់សរសៃឈាមខួរក្បាល” ។
លោកស្រី អ៊ុងសាន ស៊ូជី វ័យ ៧៨ឆ្នាំ ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីរដ្ឋាភិបាលរបស់លោកស្រីត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ហើយលោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំពីបទឧក្រិដ្ឋកម្មរាប់ចាប់ពីការក្បត់ជាតិ និងស៊ីសំណូក រហូតដល់ការរំលោភច្បាប់ទូរគមនាគមន៍ ប៉ុន្តែលោកស្រីបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នោះ ។

ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលស្រមោលលោក Kyaw Zaw ក៏បានចេញការអំពាវនាវឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងលោក U Win Myint អតីតប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីអំណាច ដែលក៏ត្រូវបានផ្ទេរទៅឃុំឃាំងនៅក្នុងផ្ទះផងដែរ ។
លោក Kyaw Zaw បានប្រាប់អ្នកសារព័ត៌មានថា “ការផ្ទេរអ្នកទាំងពីរចេញពីពន្ធនាគារទៅដាក់ការឃុំខ្លួននៅក្នុងផ្ទះគឺជារឿងល្អ ព្រោះផ្ទះប្រសើរជាងពន្ធនាគារ ។ ទោះយ៉ាងណាក៏ដោយ អ្នកទាំងពីរគួរតែត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌ ហើយរដ្ឋាភិបាលយោធាត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះសុខភាព និងសុខសុវត្ថិភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី និងលោក U Win Myint” ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ ដោយប្រែក្លាយប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យអស់រយៈពេលមួយទសវត្សរ៍មួយនេះ ទៅជាការគ្រប់គ្រងដោយរបបយោធា ហើយថែមទាំងប្រើកម្លាំងបង្រ្កាបលើប្រជាជនស្លូតត្រង់ឲ្យស្លាប់បាត់បង់ជីវិតប្រមាណ ៣,២០០ នាក់ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើប្រទេស អាស៊ាន ណាខ្លះរៀបចំពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសាដូច កម្ពុជា ដែរ?

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក