Connect with us

ព័ត៌មានអន្ដរជាតិ

មេក្រុមហ៊ុន Apple ចង់បង្កើនការវិនិយោគបន្ថែមទៀតនៅ វៀតណាម

បានផុស

នៅ

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បង្ហើបពីគម្រោងបង្កើនការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម ពោលមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនប្រកាសនឹងគាំទ្រដល់អ្នកផ្គត់ផ្គង់នៅក្នុងមជ្ឈមណ្ឌលផលិតកម្មសម្រាប់ប្រទេសអាស៊ានមួយនេះ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសវៀតណាមនឹងក្លាយជាទីតាំងដ៏សមប្រកបសម្រាប់ក្រុមហ៊ុន Apple ស្របពេលពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះព្យាយាមធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់របស់ខ្លួនឲ្យចាកចេញឆ្ងាយពីប្រទេសចិន ជាកន្លែងដែលភាគច្រើនតំឡើងជាស្មាតហ្វូន និងថេប្លេត ។

បច្ចុប្បន្ន Apple កំពុងចាប់ផ្ដើមងាករេចេញពីប្រទេសចិន ហើយសម្លឹងរកមើលផលិតកម្មរបស់ខ្លួនទៅកាន់វៀតណាម និងឥណ្ឌា បន្ទាប់ពីចិនបិទប្រទេសម្ដងជាពីរដងដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ ១៩ ដែលរាំងស្ទះទៅដល់ការនាំចេញរបស់ក្រុមហ៊ុន ។

ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កាលពីថ្ងៃអង្គារកន្លងទៅ, លោក Tim Cook បានលើកឡើងថា “លោកចង់បង្កើនការចំណាយលើអ្នកផ្គត់ផ្គង់នៅវៀតណាម ដោយសារតែមិនមានកន្លែងណាដូចប្រទសមួយនេះឡើយ ។ វៀតណាមជាប្រទេសរស់រវើក និងស្រស់បំព្រង ស្របពេលដែលការចំណាយប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅក្នុងប្រទេសអាស៊ានមួយនេះបានកើនឡើងទ្វេដង ចាប់តាំងពីឆ្នាំ ២០១៩ មក” ។

Apple បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសវៀតណាមជាងមួយទសវត្សរ៍មុន ដោយសារតែប្រទេសមួយនេះក៏ស្ថិតក្នុងចំណោមប្រទេសផលិតហ្គេមទូរស័ព្ទឈានមុខគេទាំង ៥ នៅលើពិភពលោក ហើយការបណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះទៀតសោត ជួយបង្កើតការងារឲ្យពលរដ្ឋវៀតណាមជាង ២០ ម៉ឺននាក់ឯណោះ ។

ក្រុមហ៊ុន Apple មានអ្នកផ្គត់ផ្គង់ចំនួន ២៦ ជាមួយនឹងរោងចក្រចំនួន ២៨ នៅក្នុងប្រទេសវៀតណាម ។ ភាគច្រើននៃរោងចក្រទាំងនេះមានទីតាំងនៅខេត្តភាគខាងជើង ជាកន្លែងដែលពួកគេអាចភ្ជាប់បានយ៉ាងងាយស្រួលទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្រាប់នៅភាគខាងត្បូងប្រទេសចិន ខណៈវៀតណាមខាងជើងក៏ធ្លាប់ជាមជ្ឈមណ្ឌលសម្រាប់ផលិតគ្រឿងអេឡិចត្រូនិក និងមានកម្លាំងពលកម្មជំនាញតម្លៃថោកផងដែរ ។

គួរបញ្ជាក់ថា CEO ក្រុមហ៊ុន Apple លោក Tim Cook បានអញ្ជើញទៅដល់ទីក្រុងហាណូយកាលពីថ្ងៃចន្ទ ទី១៥ ខែមេសាកន្លងទៅក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ ហើយក្នុងអំឡុងពេលនោះ លោកបានជួបជាមួយសិស្សនិស្សិត អ្នកសរសេរប្រូក្រាម និងអ្នកបង្កើតមាតិកាជាដើម ខណៈលោកបានចាកចេញពីប្រទេសវៀតណាមកាលពីថ្ងៃទី១៦ ខែមេសា ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ស្វាមីរបស់អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត ក៏មិនរួចខ្លួនដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម