Connect with us

ព័ត៌មានអន្ដរជាតិ

សង្ក្រាន្តនៅបាងកក បន្សល់សំរាម ជាង ៥ម៉ឺនតោន

បានផុស

នៅ

តាមការចុះផ្សាយរបស់ The Nation, រដ្ឋបាលក្រុងបាងកក បានចេញរបាយការណ៍នៅថ្ងៃពុធទី១៧ខែមេសា ដោយបង្ហាញថា មនុស្សដែលចូលរួមលេងសប្បាយក្នុងពិធីបុណ្យសង្ក្រាន្តទូទាំងទីក្រុងនេះ បានបន្សល់ទុកនូវសំរាមប្រមាណ ៥១ ០០០តោន។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលក្រុងនិយាយថា តួលេខឆ្នាំ២០២៤នេះ គឺគិតចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ខែមេសា ហើយបើធៀបទៅនឹងឆ្នាំមុនវិញ សំរាមឆ្នាំនេះគឺខ្ពស់ជាងឆ្នាំមុនប្រហែល ១ ០០០តោន។

គ្រាន់តែនៅលើផ្លូវ Khao San ដែលជាកន្លែងប្រារព្ធពិធីសង្ក្រាន្តធំបំផុតមួយក្នុងទីក្រុងបាងកក គឺមានសំរាមរហូតដល់៥៨តោនទៅហើយ។ 

តាមការបញ្ជាក់ពីអភិបាលក្រុងបាងកក លោក Chadchart Sittipunt, រថយន្តបាញ់ទឹកចំនួន៦គ្រឿង និងមន្ត្រីក្រុងជាច្រើននាក់ ត្រូវបានដាក់ពង្រាយ ដើម្បីសម្អាតទីតាំងទេសចរណ៍នេះ។

ក្រៅពីបញ្ហាសំរាម, គ្រោះថ្នាក់ចរាចរណ៍ក៏ជាកត្តាដ៏ព្រួយបារម្ភមួយផងដែរសម្រាប់ប្រទេសថៃ ដោយគ្រោះថ្នាក់​ចរាចរណ៍ ​បាន​សម្លាប់​មនុស្សចំនួន២៤៣នាក់ និង​របួស១ ៨៣៧ នាក់​ក្នុង​រយៈពេល ៦ ថ្ងៃ​នៃ​ពិធីបុណ្យ​សង្ក្រាន្ត។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក Permpoon Chidchob គូសបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ៨១១លើកចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៦ខែមេសា ដោយក្នុងនោះ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ រហូតដល់៨៤.៩% ខណៈ ឈៀងរ៉ៃ គឺជាខេត្តមានករណីគ្រោះថ្នាក់ច្រើនជាងគេ ពោលគឺ ៧១លើកនិងមនុស្សស្លាប់ច្រើនជាងគេ គឺ១៥នាក់។ 

របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ ២០១៨ បានឲ្យដឹងថា ថៃគឺជាប្រទេសមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ និងជាប់លេខ៩លើពិភពលោក ពោលគឺប្រហែល២០ ០០០នាក់ក្នុងមួយឆ្នាំ ឬ៥៦នាក់ក្នុងមួយថ្ងៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សង្ក្រាន្តថៃ ផ្តាច់ជីវិតមនុស្សលើដងផ្លូវជាង ២០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម