ព័ត៌មានអន្ដរជាតិ
លោក Zelensky ចុះហត្ថលេខាលើច្បាប់កែប្រែការចូលបម្រើទ័ព
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយដែលជាច្បាប់ផ្លាស់ប្តូរការចូលបម្រើទ័ពរបស់ប្រទេស ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅ ។

ច្បាប់ថ្មីនេះបានកំណត់នូវតម្រូវការថ្មីមួយសម្រាប់បុរសទាំងអស់ដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំចុះឈ្មោះធ្វើជាយោធាអ៊ុយក្រែន ខណៈរដ្ឋាភិបាលនិយាយថា គោលបំណងនេះគឺធ្វើឲ្យដំណើរការជ្រើសរើសបុគ្គលិកកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ហើយច្បាប់នេះក៏មិនមានបទប្បញ្ញត្តិរំសាយទាហានដែលបានចំណាយពេលប្រយុទ្ធជាយូរមកហើយនោះដែរ ។
ច្បាប់នេះត្រូវបានសមាជិកសភាអ៊ុយក្រែនជជែកគ្នាអស់ជាច្រើនខែថាតើត្រូវអនុញ្ញាតឲ្យទាហានអ៊ុយក្រែនដែលបម្រើលើសមរភូមិយូរមកហើយមានឱកាសវិលត្រលប់មកមាតុប្រទេសវិញឬយ៉ាងណា ប៉ុន្តែការវាយលុកជាថ្មីរបស់រុស្ស៊ីមិនអាចមានលទ្ធភាពអនុញ្ញាតឲ្យទាហានដែលបម្រើការយូរបានសម្រាកនោះទេ ។

មុននឹងឈានដល់ការសម្រេចលើសេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើវិសោធនកម្មច្រើនជាង ៤,០០០ ដង ចាប់តាំងពីវាត្រូវបានស្នើជាលើកដំបូង ប៉ុន្តែនៅទីបំផុតសភាអ៊ុយក្រែនបានលុបចោលផែនការសម្រាប់ការដកទ័ព បើទោះបីជាបម្រើការយូរយារណាស់មកហើយក៏ដោយ ដើម្បីរក្សាទាហានឲ្យបានច្រើននៅសមរភូមិជួរមុខ ដែលធ្វើឲ្យគ្រួសារអ៊ុយក្រែនជាច្រើនខកចិត្ត ព្រោះច្បាប់មុនៗកំណត់ថា ការចូលបម្រើទ័ពគឺរយៈពេល ៣ ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ការចុះហត្ថលេខាលើច្បាប់ថ្មីនេះរបស់លោក Zelensky បានកើតឡើងភ្លាមៗ បន្ទាប់ពីមេបញ្ជាការអ៊ុយក្រែននៅសមរភូមិជួរមុខប៉ែកខាងកើតបានព្រមានថា ទាហានរុស្ស៊ីមានចំនួនច្រើនជាងអ៊ុយក្រែនរហូតដល់ ១០ ដងឯណោះ ។ យ៉ាងណាមិញបន្ទាប់ពីច្បាប់នេះបានអនុម័តកាលពីសប្តាហ៍មុន ប្រពន្ធ និងសាច់ញាតិរបស់ទាហានរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភារបស់ប្រទេសអ៊ុយក្រែនដើម្បីតវ៉ា និងទាមទារឲ្យបញ្ចូលរយៈពេលកំណត់នៃការបម្រើទ័ព ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច