ព័ត៌មានអន្ដរជាតិ
រកឃើញ មេរោគអុតស្វាបំប្លែងខ្លួន នៅអាហ្វ្រិក បង្កការភ័យខ្លាចផ្ទុះរាតត្បាតជាសកល
មេរោគអុតស្វាបំប្លែងខ្លួន ត្រូវបានរកឃើញនៅទីក្រុងមួយ ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៃទ្វីបអាហ្វ្រិក ជាហេតុបង្កការភ័យខ្លាចផ្ទុះការឆ្លងរាតត្បាតថ្មី។

យោងតាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអង្គារទី១៦ខែធ្នូ, មេរោគនេះ គឺក្លាយពីមេរោគដើមដ៏សាហាវដែលគេឲ្យឈ្មោះថា clade 1 mpox ប៉ុន្តែបានវិវឌ្ឍខ្លួន ឆ្លងកាន់តែខ្លាំង ជាពិសេសអាចគេចផុតពីប្រព័ន្ធភាពស៊ាំបានយ៉ាងងាយស្រួលទៀតផង។
មេរោគបំប្លែងថ្មីនេះ ត្រូវបានរកឃើញក្នុងតំបន់រុករករ៉ែដ៏ក្រីក្រ Kamituga ហើយដោយសារតែទីនោះ មានមនុស្សរស់នៅច្រើននិងកង្វះអនាម័យ ទើបធ្វើឲ្យគេបារម្ភថា វាអាចនឹងផ្ទុះការឆ្លងរាតត្បាត ខណៈបច្ចុប្បន្ន មានការឆ្លង១០៨ករណីហើយ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកស្រាវជ្រាវ បានអំពាវនាវឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគ និងចៀសវាងការផ្ទុះឡើងជាសកល។
ពួកគេបញ្ជាក់ថា “ដោយសារតែសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានប្រវត្តិផ្ទុះជំងឺអុតស្វា ដូចនេះ យើងសូមជំរុញឲ្យមានសកម្មភាពយ៉ាងឆាប់រហ័ស នៅតាមបណ្តាប្រទេសទាំងឡាយ និងសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគជាសកល”។

កម្មករជីករ៉ែនិងអ្នករកស៊ីផ្លូវភេទ តែងតែធ្វើដំណើរចេញចូលប្រទេសជិតខាង ហើយក្រុមអ្នកជំនាញបារម្ភថា បើមានការរីករាលដាលមេរោគទ្រង់ទ្រាយធំមែន ហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពក្នុងតំបន់ដ៏អន់ខ្សោយនេះ ច្បាស់ជាមិនអាចទប់ទល់បានឡើយ។
សូមបញ្ជាក់ថា ជំងឺអុតស្វា គឺបង្កការរាតត្បាតជាអន្តរជាតិក្នុងឆ្នាំ២០២២ ដោយពេលនោះ វាបានរីករាលដាលដល់ជាង១០០ប្រទេស និងសម្លាប់មនុស្សរាប់រយនាក់។

យោងតាមអង្គការសុខភាពពិភពលោក, រោគសញ្ញានៃជំងឺអុតស្វារួមមាន គ្រុនក្ដៅ ហើមកូនកណ្ដុរ និងកន្ទួលមានពងបែកនៅលើស្បែក។ ជាទូទៅ កន្ទួលទាំងនេះចេញនៅលើផ្ទៃមុខ បាតដៃ និងបាតជើង ប៉ុន្តែក៏អាចរាលដាលដល់ប្រដាប់ភេទ ភ្នែក និងមាត់ផងដែរ។
ជំងឺអុតស្វា ឆ្លងតាមរយៈការប៉ះពាល់ស្និទ្ធនឹងអ្នកជំងឺ និងការមានទំនាក់ទំនងផ្លូវភេទជាមួយអ្នកមានវិជ្ជមានជំងឺនេះជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្ពុជា រកឃើញជំងឺអឹមផក ឬ ជំងឺអុតស្វា ករណីទី១២ នៅភ្នំពេញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ