ព័ត៌មានអន្ដរជាតិ
UN អំពាវនាវរកថវិកា ២.៨ ពាន់លានដុល្លារជួយដល់ប្រជាជនប៉ាឡេស្ទីនដែលកំពុងរងទុក្ខវេទនា
អង្គការសហប្រជាជាតិ (UN) បានអំពាវនាវរកថវិការចំនួន ២.៨ ពាន់លានដុល្លារដើម្បីផ្តល់ជំនួយទៅឲ្យប្រជាជនប៉ាឡេស្ទីនដែលកំពុងរស់នៅរងទុក្ខវេទនាប្រមាណ ៣ លាននាក់ ខណៈគ្រោះទុរ្ភិក្សកំពុងកើតមាននៅក្នុងតំបន់ហ្គាហ្សា ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ។

លោក Andrea De Domenico ប្រធានការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់តំបន់ហ្គាហ្សា និងតំបន់ West Bank បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការដ៏ធំលើការអំពាវនាវរកថវិការនេះគឺដើម្បីស្ដារសេវាកម្មនានានៅហ្គាហ្សា ប៉ុន្តែវាមិនទាន់អាចធ្វើបាន ក្នុងអំឡុងពេលប្រតិបត្តិការយោធានោះទេ ខណៈមន្ទីរពេទ្យ ប្រព័ន្ធទឹក ផ្ទះសម្បែង ផ្លូវថ្នល់ និងសាលារៀន ត្រូវបានបំផ្លាញខ្ចិចខ្ចីស្ទើរគ្មានសល់ ។

អ៊ីស្រាអែលបានសន្យានឹងបើកច្រកព្រំដែនបន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សា និងបង្កើនលំហូរជំនួយទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ខ្លួនបានសម្លាប់បុគ្គលិកជំនួយ ៧ នាក់មកពីអង្គការសប្បុរធម៌ World Central Kitchen ដែលកំពុងដឹកជញ្ជូនអាហារចូលទៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធកាលពីថ្ងៃទី១ ខែមេសា ។
ទោះបីជាយ៉ាងណា ៤១ ភាគរយនៃសំណើរបស់អង្គការសហប្រជាជាតិដែលតម្រូវឲ្យឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់អ៊ីស្រាអែលត្រូវបានបដិសេធក្នុងអំឡុងថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសានេះ ។

យោងតាមអាជ្ញាធររបស់សហគមន៍អន្តរជាតិបានឲ្យដឹងថា ភាពធ្ងន់ធ្ងរនៃវិបត្តិអត់ឃ្លាន ក៏ដូចជាគ្រោះទុរ្ភិក្សនឹងបន្តកើតមាននៅភាគខាងជើងតំបន់ហ្គាហ្សា ស្របពេលដែលប្រជាជន ៧០ ភាគរយកំពុងជួបប្រទះនឹងភាពអត់ឃ្លានស្រាប់ទៅហើយ ស្របពេលរបាយការណ៍ថ្មីៗរបស់ខ្លួនបានព្រមានថា ការកើនឡើងនៃសង្រ្គាមអាចរុញច្រានពាក់កណ្តាលនៃប្រជាជន ២.៣ លាននាក់នៅហ្គាហ្សាទៅរកភាពអត់ឃ្លាន ។
គួរបញ្ជាក់ថា ការអំពាវនាវរបស់អង្គការសហប្រជាជាតិត្រូវបានកាត់បន្ថយពី ៤ ពាន់លានដុល្លារ ដោយសារតែការលំបាកក្នុងការទទួលបានជំនួយទៅកាន់តំបន់ហ្គាហ្សា ខណៈ ៩០ ភាគរយនៃទឹកប្រាក់ចំនួន ២.៨ ពាន់លានដុល្លារដែលកំពុងស្វែងរកនេះគឺសម្រាប់ស្ដារតំបន់ហ្គាហ្សា និង ១០ ភាគរយ គឺសម្រាប់តំបន់ West Bank ដែលក៏មានការកើនឡើងនៃអំពើហិង្សា និងការវាយប្រហារលើជម្រកអ្នកភៀសខ្លួនផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ