Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី ជម្លៀសមនុស្សជិត ១ ០០០នាក់ 

បានផុស

នៅ

ទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសនៅថ្ងៃពុធទី១៧ខែមេសាថា មនុស្សជិត ១ ០០០នាក់ ក្នុងខេត្ត Sulawesi ខាងជើង ត្រូវបានជម្លៀស បន្ទាប់ពីភ្នំភ្លើង Ruang ផ្ទុះជះកម្អែនិងផេះ ជាច្រើនលើកច្រើនសាចាប់តាំងពីថ្ងៃអង្គារមក។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Heruningtyas Desi Purnamasari មន្ត្រីនៅមជ្ឈមណ្ឌលគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ (PVMBG) របស់ឥណ្ឌូណេស៊ី បានប្រាប់រ៉យទ័រថា អាជ្ញាធរបានបង្កើនកម្រិតប្រ​កាសអាសន្ន ដល់ចំណុចខ្ពស់លំដាប់ទីពីរ ដោយសារតែភ្នំភ្លើងមិនថមថយសកម្មភាពទាល់តែសោះ។

លោកស្រីលើកឡើងថា ភ្នំភ្លើងផ្ទុះដោយសារ ការរញ្ជួយដីនាពេលថ្មីៗនៅលើកោះ Ruang ដោយវាបានបាញ់ផេះឡើងលើមេឃដល់ទៅ១.៨គីឡូម៉ែត្រឯណោះ ហើយអាជ្ញាធរ បានបិទសកម្មភាពទាំងស្រុងនៅរង្វង់ចម្ងាយ៤គីឡូម៉ែត្រពីភ្នំភ្លើង ព្រោះថា វាអាចផ្ទុះខ្លាំងជាងនេះ។

(រូបថត៖ AFP)

កោះ Ruang មានប្រជាជនចំនួន៨៣៨នាក់ ហើយឥឡូវពួកគេត្រូវជម្លៀសទៅកាន់កោះ Tagulandang ដែលស្ថិតនៅជិតនោះបំផុត ដើម្បីសុវត្ថិភាព។

សូមបញ្ជាក់ ប្រទេសឥណ្ឌូណេស៊ី មានទីតាំងស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងឬគេស្គាល់ថា “Pacific Ring of Fire” ដែលជាតំបន់ មានសកម្មភាពរញ្ជួយដីញឹកញាប់បំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផ្ទុះភ្នំភ្លើងឥណ្ឌូណេស៊ី ស្លាប់អ្នកឡើងភ្នំ ១១នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម