ព័ត៌មានអន្ដរជាតិ
តើទឹកជំនន់ធ្ងន់ធ្ងរនៅឌូបៃ ពិតជាបង្កឡើងដោយ ភ្លៀងសិប្បនិម្មិត មែនទេ?
ទីក្រុងឌូបៃ ត្រូវរងគ្រោះដោយទឹកជំនន់ធ្ងន់កជាប្រវត្តិសាស្រ្តត្រឹមរយៈពេល២៤ម៉ោងចុងក្រោយ ជាហេតុនាំឲ្យមានមន្ទិលសង្ស័យពាក់ព័ន្ធការបង្កើតភ្លៀងសិប្បនិមិ្មត។
ដូច្នេះ តើនេះជាការពិតមែនឬ?
ទីក្រុងឌូបៃ ស្ថិតនៅលើឆ្នេរសមុទ្រនៃប្រទេសអារ៉ាប់រួម (UAE) ដោយជាធម្មតា មានអាកាសធាតុស្ងួតខ្លាំង ហើយទីក្រុងនេះ កម្រនឹងមានភ្លៀងធ្លាក់ខ្លាំងណាស់។ ចំណែកនៅទីក្រុង Al-Ain ឯណោះវិញដែលមានចម្ងាយត្រឹមតែជាង១០០គីឡូម៉ែត្រពី ឌូបៃ, ទឹកភ្លៀងកម្រិតប្រហែល២៥៦មិល្លីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេលត្រឹមតែ២៤ម៉ោង។
តាមការបញ្ជាក់ពីសាស្ត្រាចារ្យ Maarten Ambaum ជាអ្នកជំនាញឧតុនិយមនៅសាកលវិទ្យាល័យ Reading ចក្រភពអង់គ្លេស ដែលសិក្សាពីគំរូទឹកភ្លៀង បានពន្យល់ថា ពិភពលោកមួយចំហៀងមានរបបទឹកភ្លៀងមិនទៀងទាត់ ឬគ្មានភ្លៀងធ្លាក់យូរមកហើយ ដូច្នេះវាបានទាញឲ្យមានព្រឹត្តិការណ៍ភ្លៀងធ្លាក់ធ្ងន់ធ្ងរដ៏កម្រនៅតំបន់ឈូងសមុទ្រ។
ស្របពេលជាមួយគ្នានោះ លោកបានបដិសេធចំពោះការបណ្តុះពពកបង្កើតជាភ្លៀងសិប្បនិម្មិត ដែលជាដើមចមនៃព្យុះដ៏សាហាវ វាយប្រហារប្រទេសអារ៉ាប់រួមនេះ។
តើគេបង្កើតភ្លៀងសិប្បនិម្មិតដោយរបៀបណា?
ចម្លើយគឺគេត្រូវបណ្ដុះពពក ដើម្បីជួយបង្កើតទឹកភ្លៀង។ វិធីសាស្រ្តគឺគេប្រើយន្តហោះដើម្បីទម្លាក់ភាគល្អិតតូចៗ (ដូចជាអ៊ីយ៉ូតប្រាក់) ចូលទៅក្នុងពពក។ បន្ទាប់មក ចំហាយទឹកអាចបង្រួមបានកាន់តែងាយស្រួល ហើយប្រែទៅជាគ្រាប់ភ្លៀង។
បច្ចេកទេសនេះ ត្រូវគេប្រើរាប់ទសវត្សរ៍មកហើយ ហើយអារ៉ាប់រួម បានប្រើវាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជួយដោះស្រាយកង្វះខាតទឹក។
តាមសេចក្តីរាយការណ៍របស់ Bloomberg មុននេះបានបង្ហាញថា យន្តហោះបណ្តុះពពក ត្រូវបានដាក់ពង្រាយនៅថ្ងៃអាទិត្យនិងថ្ងៃចន្ទ ពោលគឺមិនមែនថ្ងៃអង្គារ ជាពេលដែលទឹកជំនន់កើតឡើងទេ។ ដូចនេះ ការចោទប្រកាន់ពាក់ព័ន្ធភ្លៀងសិប្បនិម្មិតបង្កជាគ្រោះទឹកជំនន់ គឺមិនត្រឹមត្រូវឡើយ។
ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលជាតិឧតុនិយម (NCM) ដែលជាក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវលើបេសកកម្មបណ្ដុះពពកក្នុងប្រទេសអារ៉ាប់រួម បានចេញមុខបដិសេធរបាយការណ៍ដែលថា ខ្លួនប្រើបច្ចេកទេសកែប្រែអាកាសធាតុនៅពេលមានព្យុះខ្លាំង ទូទាំងប្រទេស។
ស្ថាប័ននេះប្រាប់ CNBC ថា ខ្លួនមិនបានបញ្ជូនយន្តហោះទៅធ្វើប្រតិបត្តិការបង្កើតភ្លៀងសិប្បនិម្មិតមុនពេល ឬក្នុងអំឡុងពេលព្យុះឡើយ។
លោក Omar AlYazedi អគ្គនាយករង NCM បាននិយាយថា “ទីភ្នាក់ងារមិនបានធ្វើប្រតិបត្តិការបណ្តុះពពកណាមួយឡើយ ក្នុងអំឡុងពេលកើតមានព្រឹត្តិការណ៍នេះ។ គោលការណ៍ជាមូលដ្ឋានមួយនៃការបណ្តុះពពក គឺអ្នកត្រូវកំណត់គោលដៅលើពពកនៅដំណាក់កាលដំបូងរបស់វា មុនពេលមានភ្លៀងធ្លាក់ ប្រសិនបើអ្នកឃើញមានស្ថានភាពព្យុះផ្គររន្ទះខ្លាំងហើយ នោះអ្នកមិនចាំបាច់ទៅបង្កើតភ្លៀងសិប្បនិម្មិតអីទៀតទេ”។
ដូចនេះ មានន័យថា ព្យុះនៅអារ៉ាប់រួម បណ្តាលមកពីកត្តាតែមួយគត់ នោះគឺ អាកាសធាតុតាមធម្មជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងអ្នកមាន “ឌូបៃ” ជួបព្យុះភ្លៀង បង្កការជន់លិច និងជាប់គាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍៧ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង