Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល អាចសងសឹកអ៊ីរ៉ង់ ដោយបាញ់កម្ទេចរោងចក្រនុយក្លេអ៊ែរ តែម្តង

បានផុស

នៅ

លោក Zohar Palti ​អតីត​នាយក​ទីភ្នាក់ងារចារកម្មអ៊ីស្រាអែល (Mossad) បានប្រាប់កម្មវិធី The World with Yalda Hakim កាលពីថ្ងៃពុធទី១៧ខែមេសាថា ប្រទេសរបស់លោក ​កំពុង​ពិចារ​ណា​បាញ់កម្ទេចរោងចក្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់តែម្តង ដើម្បី​​ឆ្លើយ​តប ទៅ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍។ នេះបើតាមសេចក្តីរាយករណ៍របស់ Sky News

លោក Zohar Palti ​អតីត​នាយក​ទីភ្នាក់ងារចារកម្មអ៊ីស្រាអែល (រូបថត៖ SKY News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសួរសំណួរទាក់ទងការវាយប្រហាររបស់អ៊ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរ លោក Palti ឆ្លើយតបថា “មែនហើយ គ្មានអ្វីត្រូវសង្ស័យទេ! យើងនឹងវាយប្រហារគ្រប់កន្លែង”។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​លើ​អ៊ីស្រាអែល អ៊ីរ៉ង់​បាន​បិទទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្ន ដោយសារភ័យខ្លាចផ្នែកសន្តិសុខ ព្រោះថាស្ថានការណ៍មើលទៅមិនស្រួលសោះ។

រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ (រូបថត៖ AFP)

ជាការសងសឹក​អ៊ីស្រាអែល ដែលបាញ់​លើ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ប្រទេស​ស៊ីរី, អ៊ីរ៉ង់បានបញ្ចេញមីស៊ីលជាង៣០០គ្រាប់និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ប៉ុន្តែបើយោងតាមភាគីអ៊ីស្រាអែល, ៩៩%នៃសព្វាវុធទាំងនោះ មិនអាចហោះទម្លុះខែលការពារដែនអាកាសដ៏រឹងមាំបានឡើយ ព្រោះមានទាំងជំនួយពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហ្សកដានី និងប្រទេសជិតខាងផ្សេងៗទៀតផង។

យ៉ាងណាក្តី ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានព្រមានថា បើអ៊ីស្រាអែល ហ៊ានវាយប្រហារចូលទឹកដីអ៊ីរ៉ង់សូម្បីប៉ុនក្រចកដៃ សូមពួកគេត្រៀមខ្លួនទទួលការសងសឹកដ៏ចាស់ដៃទៅវិញទៅ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi (រូបថត៖ AFP)

ការព្រមាននេះកើតឡើង ស្របពេលមានរបាយការណ៍ថា អ៊ីរ៉ង់ កំពុងរៀបចំបើកការវាយប្រហារដំណាក់កាលទីពីរ ប្រឆាំងអ៊ីស្រាអែល ដោយលើកនេះ នឹងប្រើប្រាស់អាវុធដ៏សាហាវដែលខ្លួនមិនធ្លាប់ប្រើពីមុនមកសោះ។

សូមជម្រាបឡើងវិញ ការវាយប្រហារកាលពីថ្ងៃសៅរ៍ទី១៣ខែមេសា គឺសងសឹកទៅនឹងការវាយប្រហារតាមអាកាសកាលពីថ្ងៃទី១ខែមេសា ដែលបានសម្លាប់មន្ត្រីយោធាអ៊ីរ៉ង់៧រូប រួមទាំងមេបញ្ជាការជាន់ខ្ពស់ពីររូបនៅឯស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់ ក្នុងទីក្រុងដាម៉ាស់ នៃប្រទេសស៊ីរីផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើអ៊ីស្រាអែល ខាតលុយប៉ុន្មាន ដើម្បីការពារខ្លួនពីការសងសឹក របស់អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម