ព័ត៌មានអន្ដរជាតិ
ទោះអឺរ៉ុប និងមជ្ឈិមបូព៌ាកំពុងផ្ទុះសង្គ្រាម តែ IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនៅតែមានកំណើនក្នុងឆ្នាំនេះ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករណ៍សម្រាប់សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៤ នេះ បើទោះបីជាកំពុងផ្ទុះភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែ IMF ក៏ព្រមានហានិភ័យនៃការឡើងថ្លៃទំនិញផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ។

IMF បានដាក់ការព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងហក់ឡើង ៣.២ ភាគរយនៅឆ្នាំ ២០២៤ នេះ ពោលកើនឡើងមួយភាគដប់ដែលមូលនិធិមួយនេះធ្លាប់បានព្យាករណ៍កាលពីខែមករាកន្លងទៅ ខណៈសេដ្ឋកិច្ចសហរដ្ឋអាមេរិករំពឹងនឹងស្ទុះងើប ២.៧ ភាគរយ ខណៈការព្យាករណ៍ពីមុនគឺមានត្រឹម ២.១ ប៉ុណ្ណោះ ។
ទន្ទឹមនោះ ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចពិភពលោករបស់ IMF ក៏កើតមានឡើង ស្របពេលដែល GDP របស់ប្រទេសបានកើនឡើង ៥.៣ ភាគរយក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៤ ហើយនេះក៏ជាកំណើនដ៏មិននឹកស្មានដល់មួយ ខណៈការរំពឹងទុកមានត្រឹម ៤.៦ ភាគរយប៉ុណ្ណោះ ។

ទោះបីជាមានកំណើនខ្លាំងបែបនេះក៏ដោយ ប៉ុន្តែប្រទេសចិនក៏បន្តប្រឈមមុខនឹងវិបត្តិទីផ្សារអចលនទ្រព្យដែលវិស័យមួយនេះគ្របដណ្ដប់លើសេដ្ឋកិច្ចចិនប្រមាណជា ២០ ភាគរយឯណោះ ។ ជាក់ស្ដែង ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនជាច្រើនកំពុងប្រកាសក្ស័យធន និងបិទទ្វារក្រុមហ៊ុនជាហូរហែ ដោយសារតែភាពជាប់គាំង ក៏ដូចជាជំពាក់បំណុលបរទេស ។
ដោយឡែកពាក់ព័ន្ធនឹងអតិផរណារបស់ពិភពលោកវិញ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានព្យាករណ៍ផងដែរថា នឹងធ្លាក់ចុះមកត្រឹម ២.៨ ភាគរយនៅចុងឆ្នាំ ២០២៤ ពោលធ្លាក់ពី ៤ ភាគរយកាលពីឆ្នាំមុន និងចុះដល់ ២.៤ ភាគរយសម្រាប់ឆ្នាំ ២០២៥ ហើយនេះក៏សញ្ញាល្អមួយសម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មេក្រុមហ៊ុន Apple ចង់បង្កើនការវិនិយោគបន្ថែមទៀតនៅ វៀតណាម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ