Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ខឹងចិត្ត ក្រោយម្ហូបរបស់ខ្លួនជាប់ឈ្មោះលេខ ១ ជាអាហារអន់បំផុតលើលោក

បានផុស

នៅ

កាលពីដើមខែមេសា គេហទំព័រអាហារដ៏ល្បីល្បាញ TasteAtlas បានដាក់ចំណាត់ថ្នាក់នៃមុខម្ហូបឈ្មោះថា Kaeng Tai Pla​ ដែលជាការីដ៏ល្បីល្បាញរបស់ប្រទេសថៃនាភាគខាងត្បូង ជាអាហារអាក្រក់និងអន់បំផុតក្នុងពិភពលោក​ ដោយដោយផ្អែកលើការស្ទង់មតិលើមនុស្ស ៣០១,៧៥០នាក់ ។

អាហារភាគខាងត្បូង Kaeng Tai Pla​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់ថ្នាក់នេះផងដែរ បានធ្វើឲ្យប្រជាជនថៃទូទាំង​ប្រទេសហាក់មិនសប្បាយចិត្តជាមួយនឹងលទ្ធផល ហើយបានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតកើតទុក្ខមិនសុខចិត្ត ដោយសារតែម្ហូបនេះត្រូវបានអ្នកស្រុកជាច្រើនចូលចិត្តយ៉ាងខ្លាំង ដូច្នេះហើយទើបមានការពេញនិយមដោយប្រើ hashtag “Save Kaeng Tai Pla” នៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាត។លើសពីនេះ មនុស្សជាច្រើនបានបង្ហោះជាភាសាអង់គ្លេសជំរុញឲ្យអ្នកទស្សនាប្រទេសថៃផ្តល់ឱកាសឲ្យម្ហូបនេះមុនពេលវិនិច្ឆ័យដោយចំណាត់ថ្នាក់ល្អប្រសើរជាងនេះ។

ដោយឡែកសារព័ត៌មាន Bangkokpost​ ក៏បានដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃទី០៤ ខែមេសាដែរថា “មនុស្សមួយចំនួនអាចផ្តល់មតិអវិជ្ជមានចំពោះមុខម្ហូបថៃមួយចំនួន ប៉ុន្តែមុខម្ហូបថៃជាច្រើនទៀតត្រូវបានចាត់ទុកថាជាអាហារដែលមានរសជាតិឆ្ងាញ់បំផុតនៅលើពិភពលោក” ។

លោក សេដ្ឋា ពន្យល់​ថា មិន​មែន​អ្នក​រាល់​គ្នា​ចាប់​អារម្មណ៍​នឹង​រសជាតិ​ហឹរ​របស់ Kaeng Tai Pla គ្រប់ៗគ្នានោះទេ​​។ ប៉ុន្តែ​រសជាតិដិតនិងខ្លាំង​បែប​នេះ ​ជា​អ្វី​ដែល​ធ្វើ​ឲ្យម្ហូប​ប្លែក និង​ចូលចិត្ត​ច្រើន ដោយ​បន្ថែម​ថា​វា​ជា​ចំណូល​ចិត្ត​មួយ​របស់​គាត់ម្នាក់ដែរ។ ជាពិសេសទៀត រដ្ឋាភិបាល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ផ្សព្វផ្សាយ​ម្ហូប​ថៃ​ជា​យុទ្ធសាស្ត្រ​ថាមពល​ទន់​មួយ​របស់​ប្រទេសផងដែរ។

ថ្វីបើយ៉ាងណាក៏ដោយ Kaeng Tai Pla​ ជាធម្មតាត្រូវគេសម្គាល់ដឹងដោយសារតែវាមានរសជាតិហឹរខ្លាំង ត្រូវបានផ្សំគ្រឿងចម្បងជាមួយសាច់ត្រីប្រឡាក់អំបិល បង្គា គ្រឿងសមុទ្រ និងគ្រឿងទេសផ្សេងៗទៀត។​ ថ្វីត្បិតតែ Kaeng Tai Pla ត្រូវបានគេមិនចូលចិត្តដោយអ្នកបរិភោគពិភពលោកក៏ដោយ ប៉ុន្តែវាត្រូវគេចាត់ទុកថាជាអាហារដ៏ឆ្ងាញ់សម្រាប់ប្រជាជននៅភាគខាងត្បូង ដែលជាតំបន់នេសាទដ៏ធំបំផុតរបស់ប្រទេសថៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ថៃ កំពុងប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្រោមមេឃក្ដៅចង់ខ្លោច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម