ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី Paulson ភ្ជាប់ពាក្យជាមួយស្រីក្មេង ចំពេលផ្ទុះជម្លោះលែងលះភរិយាមិនទាន់ដាច់ស្រេច
មហាសេដ្ឋី John Paulson មានវ័យ ៦៨ ឆ្នាំ ត្រូវបានគេរាយការណ៍ថា លោកកំពុងភ្ជាប់ពាក្យជាមួយមិត្តស្រីថ្មី ឈ្មោះ Alina de Almeida អាយុតិចជាលោកដល់ទៅ៣៣ឆ្នាំ ពោលគឺនាងមានអាយុត្រឹមតែ៣៥ឆ្នាំប៉ុណ្ណោះ។
គេហទំព័រ Six រាយការណ៍ថា បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល ២ឆ្នាំកន្លះ មហាសេដ្ឋីរូបនេះ និងមិត្តស្រីក្មេងដែលជាអ្នកជំនាញខាងអាហាររូបត្ថម្ភ បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា។ ទោះបីជាស្ថានភាពបច្ចុប្បន្ននេះ លោកជាប់ពាក់ព័ន្ធក្នុងជម្លោះការលែងលះដោយមិនបានដោះស្រាយជាមួយអតីតប្រពន្ធមុនក៏ដោយ។

ព័ត៌មាននៃការភ្ជាប់ពាក្យត្រូវបានលេចធ្លាយដំបូង នៅពេលដែលអ្នកកាសែត Amanda L. Gordon អ្នករាយការណ៍ព័ត៌មាន Bloomberg បានហៅ De Almeida ថាជាគូដណ្តឹងរបស់មហាសេដ្ឋីនៅក្នុងផ្នែកមួយអំពីការគាំទ្ររបស់ Paulson សម្រាប់យុទ្ធនាការបោះឆ្នោតឡើងវិញ របស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ។
ប្រភពមួយបានប្រាប់ Page Six ថា ខណៈពេលដែលការភ្ជាប់ពាក្យរបស់ Paulson គឺជាអាថ៌កំបាំងបើកចំហក្នុងចំណោមមិត្តភក្តិរបស់គាត់ ការអវត្តមាននៃចិញ្ចៀនភ្ជាប់ពាក្យបានបង្កឲ្យមានការរំពឹងទុក។ ព័ត៌មានលម្អិតនេះបង្ហាញថា Paulson មានចេតនារក្សាការភ្ជាប់ពាក្យដោយប្រយ័ត្នប្រយែង ដើម្បីចៀសវាងការរឹតបន្តឹងទំនាក់ទំនងដ៏តានតឹងរបស់គាត់ជាមួយប្រពន្ធមុនឈ្មោះ Jenny Zaharia មានវ័យ ៥២ ឆ្នាំ ដែលជាអតីតលេខារបស់គាត់ផងដែរ។
ថ្វីបើយ៉ាងណាក៏ដោយ Paulson បានស្វែងរកការលែងលះពី Zaharia ក្នុងឆ្នាំ ២០២១ បន្ទាប់ពីរៀបការបាន ២០ ឆ្នាំ ហើយក្រោយមកត្រូវបានគេរាយការណ៍ថាមានការភ្ញាក់ផ្អើលនៅពេលដែលនាងដឹងពីការសម្រេចចិត្តរបស់ស្វាមីនាងក្នុងការបំបែកដោយបានរកឃើញវាតាមរយៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
លើសពីនេះទៀតដែរ អតីតគូស្នេហ៍ដែលមិនបានចុះកិច្ចសន្យាមុនរៀបការនោះ បច្ចុប្បន្នកំពុងជាប់គាំងក្នុងជម្លោះផ្លូវច្បាប់ជុំវិញការបែងចែកទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍របស់ពួកគេដោយមិនទាន់ដោះស្រាយចេញនូវឡើយទេ។
យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ១៧ ខែមេសា យោងតាមទស្សនាវដ្តី Forbes បានបញ្ចាក់ថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Paulson មានតម្លៃ ៣.៥ពាន់លានដុល្លារ។ បន្ទាប់ពីទទួលបានសញ្ញាបត្របរិញ្ញាបត្រពីសាកលវិទ្យាល័យញូវយ៉ក និងអនុបណ្ឌិតពីសាលាធុរកិច្ច Harvard លោក Paulson បានប្រមូលទ្រព្យសម្បត្តិរបស់គាត់តាមរយៈក្រុមហ៊ុនមូលនិធិការពារហានិភ័យ ហើយដោយការភ្នាល់ដោយជោគជ័យប្រឆាំងនឹងការបញ្ចាំបំណុលនៅនៅឆ្នាំ២០០៧៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆ្នាំ២០២៤ Forbes រកឃើញថា មហាសេដ្ឋីថៃកំពូលទាំង៥ រូប ធ្លាក់ចុះទ្រព្យសម្បត្តិមិនខុសគ្នា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ