Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ចង់ដំឡើងពន្ធ ៣ ដងលើការនាំចូលដែកពី ចិន

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងដាក់សម្ពាធលើឧស្សាហកម្មលោហៈរបស់ប្រទេសចិន ដោយក្នុងនោះលោកបានបញ្ជាឲ្យបង្កើនពន្ធលើការនាំចូលរហូតដល់ទៅ ៣ ដង ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី១៨ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់សមាជិកក្រុមសហជីព United Steelworkers ក្នុងទីក្រុង Pittsburgh រដ្ឋ Pennsylvania កាលពីថ្ងៃពុធ, លោក Biden បានលើកឡើងថា លោកចង់បង្កើនពន្ធជាមធ្យមលើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់ចិនមួយចំនួនពី ៧.៥ ភាគរយដល់ជាង ២០ ភាគរយ ។

លោកប្រធានាធិបតីបាននិយាយថា ជំនួសឲ្យការនាំចូលផលិតផលបរទេសលោ កចង់នាំចេញផលិតផលអាមេរិក និងបង្កើតការងារឲ្យអាមេរិកដោយខ្លួនឯង ។ លោកក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលចិនផ្តល់ការឧបត្ថម្ភធនដល់ក្រុមហ៊ុនដែកថែបយ៉ាងខ្លាំង ដូច្នេះវាមិនមែនជាការប្រកួតប្រជែងនោះទេ ប៉ុន្តែជាការបោកប្រាស់ទៅវិញ ។

យោងតាមមន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា វិស័យដែកថែមរបស់ប្រទេសចិនមានចំនួនប្រហែលពាក់កណ្តាលនៃទិន្នផលដែករបស់ពិភពលោក ​ខណៈតម្លៃ​នាំ​ចេញ​របស់​ចិន​គឺ​ទាប​ជាង​តម្លៃ​ទំនិញ​របស់​អាមេរិកដល់ទៅ ៤០ ភាគរយ ។

គួរបញ្ជាក់ថា រដ្ឋ Pennsylvania គឺជាសមរភូមិដ៏សំខាន់មួយក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនាខែវិច្ឆិកាខាងមុខនេះ ខណៈទាំងលោក Biden និងលោក Donald Trump សុទ្ធតែចង់បានការគាំទ្រនៅរដ្ឋមួយនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម