ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ កោះហៅអ្នកខ្លាំងៗក្នុងជួរកងឆ្មាំបដិវត្តន៍នៅ ស៊ីរី ឲ្យចូលប្រទេសវិញ
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានកោះហៅទីប្រឹក្សាយោធាកំពូលៗរបស់ខ្លួនពីគ្រប់ទីកន្លែងនៅស៊ីរីឲ្យចូលមកប្រទេសវិញ ស្របពេលដែលរដ្ឋាភិបាលទីក្រុងតេហេរ៉ង់កំពុងរៀបក្បាច់ទប់ទល់នឹងការវាយប្រហារសងសឹកថ្មីមួយទៀតរបស់អ៊ីស្រាអែល ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតអាមេរិក The Wall Street Journal (WSJ) កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ។

ដំណឹងនេះកើតឡើង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកប្រមាណ ៣០០ គ្រឿង និងមីស៊ីលរាប់រយគ្រាប់ទៅលើគោលដៅក្នុងប្រទេសអ៊ីស្រាអែលកាលពីចុងសប្ដាហ៍ ដើម្បីជាការសងសឹកទៅលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលថ្លើមធំហ៊ានបើកការវាយប្រហារសម្លាប់មន្ត្រីរបស់ IRGC ចំនួន ៧ រូបដែលកំពុងស្នាក់នៅស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសាកន្លងទៅ ។
កាសែត WSJ បានរាយការណ៍ទៀត អ៊ីរ៉ង់កំពុងរៀបផែនចំនួន ២ សម្រាប់ក្បួនយុទ្ធសាស្ត្រទប់ទល់នឹងការវាយប្រហារថ្មីមួយទៀតរបស់អ៊ីស្រាអែល ក្នុងនោះរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បញ្ជាឲ្យរៀបចំកងកម្លាំងដែនអាកាសរបស់ខ្លួនប្រុងជើងការសម្រាប់ស្ទាក់ចាប់មីស៊ីល ខណៈផែនមួយទៀតគឺកងទ័ពជើងទឹកត្រូវការពារនាវាពាណិជ្ជកម្មអ៊ីរ៉ង់នៅក្នុងសមុទ្រក្រហម ។
ទោះយ៉ាងណា រហូតមកដល់ពេលនេះ មន្ត្រីខាងអ៊ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយអំពីលក្ខណៈនៃការសងសឹកដ៏មានសក្តានុពលណាមួយមកលើអ៊ីរ៉ង់នោះទេ ប៉ុន្តែបានចេញការធានាដល់មិត្តភក្តិបរទេសដូចជា អាមេរិក និងអឺរ៉ុបថា រាល់ថ្នាំខ្លាំងដែលអ៊ីស្រាអែលឲ្យអ៊ីរ៉ង់ភ្លក់ នឹងមិនបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ពួកគេនោះទេ ហើយទំនងជាក៏មិនមានវិសាលភាពធំធេងនោះដែរ ។

ម៉្យាងវិញទៀត ទីក្រុងតេហេរ៉ង់ក៏បានព្រមានទៅដល់អ៊ីស្រាអែលផងដែរថា កុំឲ្យធ្វើការវាយប្រហារសងសឹកណាមួយមកលើអ៊ីរ៉ង់ឲ្យសោះ ខណៈលោកប្រធានាធិបតី លោក Ebrahim Raisi បញ្ជាក់ច្បាស់ៗថា “បើអ៊ីស្រាអែលហ៊ានវាយប្រហារចូលទឹកដីអ៊ីរ៉ង់សូម្បីប៉ុនក្រចកដៃ សូមពួកគេត្រៀមខ្លួនទទួលយកការសងសឹកដ៏ចាស់ដៃទៅវិញទៅ” ។
ស្របពេលជាមួយគ្នានេះ អង្គការសហប្រជាជាតិបានសម្ដែងក្ដីភ័យព្រួយចំពោះវោហារសាស័ព្ទដុតបញ្ឆេះជម្លោះនៅមជ្ឈិមបូព៌ា ខណៈសម្ព័ន្ធមិត្តអ៊ីស្រាអែលដូចជា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក៏បានជំរុញឲ្យរដ្ឋាភិបាលរបស់លោក Netanyahu អត់ធ្មត់ និងត្រជាក់ចិត្តកុំវាយតបតទៅអ៊ីរ៉ង់ឲ្យសោះ ជាពិសេសទីក្រុងវ៉ាស៊ីនតោនលើកឡើងហើយថា នឹងមិនលូកដៃចូលក្នុងភ្នក់ភ្លើងមួយនេះឡើយ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីស្រាអែល កំពុងរៀបជើងព្រួលត្រៀមភ្លក់រសជាតិសងសឹករបស់ អ៊ីរ៉ង់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ