ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បង្អួតកម្លាំងទ័ព និងសព្វាវុធទំនើបៗ កម្លា អ៊ីស្រាអែល
នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅដូចបាយពុះរវាងខ្លាមជ្ឈិមបូព៌ា ពេលនេះប្រទេសអ៊ីរ៉ង់ បានបង្អួតសព្វាវុធទំនើបៗ និងកម្លាំងទ័ព ដើម្បីកម្លាដល់អ៊ីស្រាអែល ខណៈសត្រូវទាំងពីរកំពុងសង្គ្រឺតធ្មេញដាក់គ្នាយ៉ាងខ្លាំង។

តាមសេចក្តីរាយការណ៍របស់ Daily Mail កាលពីថ្ងៃពុធទី១៧ខែមេសា អ៊ីរ៉ង់ បានបង្អួតសព្វាវុធជាច្រើនប្រភេទ អំឡុងក្បួនព្យុហយាត្រាប្រចាំឆ្នាំនៃទិវាកងទ័ពជាតិ ក្នុងទីក្រុតេហេរ៉ង់។
អ្វីដែលគេកត់សម្គាល់បំផុតក្នុងក្បួនដង្ហែនេះគឺ មីស៊ីលមួយចំនួនដែលគេមិនធ្លាប់ឃើញពីមុនមកសោះ ហើយគេជឿថា វាអាចមានកម្លាំងខ្លាំងជាងមីស៊ីលដែលអ៊ីរ៉ង់ បាញ់ដាក់អ៊ីស្រាអែលថ្ងៃមុន។

ចំពោះសព្វាវុធដែលគេធ្លាប់ស្គាល់មានដូចជា មីស៊ីលរយៈចម្ងាយមធ្យម Nazeat, យន្តហោះគ្មានមនុស្សបើក Kaman 12 និងមីស៊ីល s-300 ជាដើម។
ក្បួនព្យុយាត្រានេះ ក៏កើតឡើងផងដែរ ក្រោយអ៊ីរ៉ង់ប្រកាសថា បាញ់លើអ៊ីស្រាអែល ថ្ងៃមុន ខ្លួនមិនទាន់ប្រើអាវុធទំនើបទេ ហើយបើអ៊ីស្រាអែល ហ៊ានតែតបតវិញ ពួកគេច្បាស់ជាត្រូវភ្លក់អាវុធទំនើបៗ ត្រូវធ្ងន់កជាងមុនជាក់ជាមិនខានឡើយ។

អ៊ីរ៉ង់ បានបាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើក សាចដូចគ្រាប់ភ្លៀងសន្ធាប់លើប្រទេសអ៊ីស្រាអែលកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីសងសឹកទៅនឹងការវាយប្រហាររបស់ទីក្រុងហ្ស៊េរុយសាឡិម ទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី១ខែមេសា ដែលបានសម្លាប់មនុស្សចំនួន១២នាក់ រួមទាំងឧត្តមសេនីយ៍កំពូលពីររូបផងដែរ។
យ៉ាងណាក្តី ដោយមានជំនួយពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ហ្សកដានី និងប្រទេសជិតខាងផ្សេងទៀត មីស៊ីលដែលហោះទៅអ៊ីស្រាអែល ត្រូវបានស្ទាក់ចាប់ដោយជោគជ័យ។

ស្របពេលជាមួយគ្នានោះដែរ លោក Zohar Palti អតីតនាយកទីភ្នាក់ងារចារកម្មអ៊ីស្រាអែល (Mossad) បានប្រាប់កម្មវិធី The World with Yalda Hakim កាលពីថ្ងៃពុធទី១៧ខែមេសាថា ប្រទេសរបស់លោក កំពុងពិចារណាបាញ់កម្ទេចរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់តែម្តង ដើម្បីឆ្លើយតប ទៅការវាយប្រហារកាលពីថ្ងៃសៅរ៍។
បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍លើអ៊ីស្រាអែល អ៊ីរ៉ង់បានបិទទីតាំងនុយក្លេអ៊ែររបស់ខ្លួនជាបណ្ដោះអាសន្ន ដោយសារភ័យខ្លាចផ្នែកសន្តិសុខ ព្រោះថាស្ថានការណ៍មើលទៅមិនស្រួលសោះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានព្រមានថា បើអ៊ីស្រាអែល ហ៊ានវាយប្រហារចូលទឹកដីអ៊ីរ៉ង់សូម្បីប៉ុនក្រចកដៃ សូមពួកគេត្រៀមខ្លួនទទួលការសងសឹកដ៏ចាស់ដៃទៅវិញទៅ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល អាចសងសឹកអ៊ីរ៉ង់ ដោយបាញ់កម្ទេចរោងចក្រនុយក្លេអ៊ែរ តែម្តង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ