Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះភ្នំភ្លើងឥណ្ឌូណេស៊ី អាចបង្កជារលកយក្សស៊ូណាមិ ខណៈប្រជាជនជម្លៀសទាំងភិតភ័យ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ CNA នៅថ្ងៃព្រហស្បតិ៍ទី១៨ខែមេសា, សកម្មភាពភ្នំភ្លើង Ruang  ហាក់គ្មានសញ្ញាថមថយឡើយ ដោយវាបានផ្ទុះចំនួន៥ដងរួចមកហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ និងកំពុងគំរាមកំហែង បង្កជារលកយក្សស៊ូណាមិទៅទៀត។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារហេតុនេះហើយ ទើបក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ ជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់ក្រហម ហើយអាជ្ញាធរ ត្រូវបង្ខំចិត្តបិទអាកាសយានដ្ឋានមួយនៅក្បែរនោះ ថែមទាំងចេញការព្រមានឲ្យប្រយ័ត្នធ្លាក់កម្ទេចកម្ទីពីលើមេឃទៀតផង។ 

សម្រាប់ទិដ្ឋភាពដ៏រន្ធត់ គេបានឃើញរន្ទះបាញ់នៅលើមាត់ភ្នំភ្លើង Ruang ដែលកំពុងបញ្ចេញសកម្មភាពយ៉ាងខ្លាំងក្លា នាំឲ្យអាជ្ញាធរបង្កើនការប្រកាសអាសន្នឡើងដល់កម្រិតខ្ពស់បំផុត លំដាប់ទី៤។

(រូបថត៖ AFP)

មិនត្រឹមតែកោះ Ruang ទេ មនុស្សប្រហែល១១ ០០០នាក់ ក៏ត្រូវបានជម្លៀសចេញពីកោះ Tagulandang នៅក្បែរនោះផងដែរ ដើម្បីសុខសុវត្ថិភាពព្រោះថា គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា។

ស្របពេលជាមួយគ្នានោះ មន្ត្រីផ្នែកសង្គ្រោះបន្ទាន់បានគូសបញ្ជាក់ថា បុគ្គលិករបស់ពួកគេចំនួន២០នាក់ បានចូលរួមក្នុងប្រតិបត្តិការជម្លៀសនៅតាមបណ្តោយឆ្នេរសមុទ្រ។

អាជ្ញាធរក៏បានជម្លៀសអ្នកទោស១៧នាក់ចេញពីពន្ធនាគារមួយនៅលើកោះ Tagulandang រួមជាមួយមន្ត្រី១១នាក់ និងអ្នកស្រុក១៩នាក់តាមទូក ឆ្ពោះទៅកាន់កំពង់ផែសមុទ្រ Likupang នៅភាគខាងជើងកោះ Sulawesi ផងដែរ។

(រូបថត៖ AFP)

រម្លឹកដល់ឆ្នាំ២០១៨, កាលនោះមាត់ភ្នំភ្លើង Anak Krakatoa ចន្លោះកោះជ្វា និងកោះស៊ូម៉ាត្រា បានបាក់ចូលមហាសមុទ្រ ដោយសារបន្ទុះភ្នំភ្លើង​ បង្កជារលកយក្សស៊ូណាមិ សម្លាប់មនុស្សជាង៤០០នាក់ និងរបួសរាប់ពាន់នាក់ទៀត។

សូមបញ្ជាក់ជាថ្មី ឥណ្ឌូណេស៊ី ដែលជាប្រទេសប្រជុំកោះដ៏ធំ តែងតែជួបប្រទះការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់ ដោយសារទីតាំងរបស់ខ្លួនស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក “Ring of Fire” ដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងអាងមហាសមុទ្រប៉ាស៊ីហ្វិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី ជម្លៀសមនុស្សជិត ១ ០០០នាក់ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៤៩ នាទីutes មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម