ព័ត៌មានអន្ដរជាតិ
WHO អំពាវនាវដល់ប្រទេសអ្នកមានកុំទិញវ៉ាក់សាំងកូវីដបន្ថែម
លោក Tedros Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវដល់ប្រទេសអ្នកមានកុំធ្វើការទិញវ៉ាក់សាំងបន្ថែមទៀតដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ នៅក្នុងប្រទេសក្រីក្រ និងមានប្រាក់ចំណូលមធ្យម ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំតាម Video Conference ជាមួយប្រធានាធិបតីអាឡឺម៉ង់ Frank-Walter Steinmeier លោក Tedros បានស្វាគមន៍ចំពោះការសន្យាផ្នែកហិរញ្ញវត្ថុនាពេលថ្មីៗនេះដោយក្រុមប្រទេស G7 សម្រាប់គំនិតផ្តួចផ្តើមកម្មវិធីវ៉ាក់សាំង COVAX ដឹកនាំដោយ UN ។

លោក Tedros បាននិយាយថា “ទោះបីជាអ្នកមានលុយក៏ដោយ ប្រសិនបើអ្នកមិនអាចប្រើប្រាក់ដើម្បីទិញវ៉ាក់សាំងបានទេនោះ ប្រាក់នោះមិនមានន័យអ្វីទាំងអស់” ។
លោកបាននិយាយថា “ប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួនកំពុងតែខិតជិតក្រុមហ៊ុនផលិតដើម្បីទទួលបានវ៉ាក់សាំងបន្ថែមដែលកំពុងធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងជាមួយកម្មវិធី COVAX ។ ហើយសូម្បីតែចំនួនទឹកប្រាក់ដែលត្រូវបានបម្រុងទុកសម្រាប់កម្មវិធី COVAX ក៏ត្រូវបានកាត់បន្ថយដែរដោយសារតែបញ្ហានេះ” ។

លោក Tedros បានអំពាវនាវដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ដើម្បីធ្វើឲ្យប្រាកដពីបញ្ហានេះ មុនពេលធ្វើការស្នើសុំពីក្រុមហ៊ុនផលិតវ៉ាក់សាំង និងប្រាកដថា ការទិញបន្ថែមរបស់ពួកគេនឹងមិនធ្វើឲ្យខូចដល់កិច្ចព្រមព្រៀងដែលធ្វើឡើងដោយកម្មវិធី COVAX នោះទេ ។
លោកបាននិយាយថា អ្នកនយោបាយនៅក្នុងប្រទេសអ្នកមានគួរតែពន្យល់យ៉ាងច្បាស់ដល់អ្នកបោះឆ្នោតរបស់ពួកគេថា ការចាប់ផ្តើមចាក់វ៉ាក់សាំងនៅក្នុងប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍន៍គឺជាចំណាប់អារម្មណ៍របស់មនុស្សទាំងអស់ ។

ទន្ទឹមនោះកាលពីសប្តាហ៍មុនអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានព្រមានប្រឆាំងនឹងវិសមភាពវ៉ាក់សាំងសកលដោយសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះប្រទេសដែលមានប្រាក់ចំណូលខ្ពស់ចំនួន ១០ បានគ្រប់គ្រង ៧៥ ភាគរយនៃការចាក់វ៉ាក់សាំងទាំងអស់ ខណៈប្រទេសជាង ១៣០ មិនទាន់ទទួលបានសូម្បីមួយដូស ។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមកម្មវិធីវ៉ាក់សាំង COVAX បានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ក្រុមហ៊ុន BioNTech និងវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ហើយគ្រោងនឹងចែកចាយនូវវ៉ាក់សាំងចំនួន ៣៣៧ លានដូសទៅកាន់ប្រទេសជាង ១៣០ ចាប់ពីចុងខែនេះរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ WHO ប្រកាសដំណឹងល្អអំពីជំងឺ កូវីដ១៩
ចុចអាន ៖ WHO យល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដមានតម្លៃថោកមួយទៀត

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់