ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! អត្រាអ្នកឆ្លងកូវីដចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យធ្លាក់ចុះខ្លាំង ក្រោយចាក់វ៉ាក់សាំងដូសដំបូង
ការស្រាវជ្រាវមួយបានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន AstraZeneca-Oxford កាត់បន្ថយយ៉ាងខ្លាំងនូវហានិភ័យនៃការចូលសម្រាកនៅមន្ទីរពេទ្យចំពោះអ្នកកើតជំងឺកូវីដ ១៩ បន្ទាប់ពីការចាក់ដូសដំបូង ។
ការសិក្សានេះបានអនុវត្តទៅលើអ្នកជំងឺដែលបានឆ្លងកូវីដ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងដូសដំបូងក្នុងចំណោមការចាក់ ២ ដូសក្នុងប្រទេសស្កុតលែនបានបង្ហាញថា ហានិភ័យនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺនេះបានធ្លាក់ចុះរហូតដល់ ៨៥ ភាគរយជាមួយនឹងការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech និង ៩៤ ភាគរយជាមួយវ៉ាក់សាំងក្រុមហ៊ុន AstraZeneca-Oxford បួនសប្តាហ៍ក្រោយការចាក់ ។
ទន្ទឹមនោះការសិក្សានេះពាក់ព័ន្ធនឹងទិន្នន័យដែលទទួលបានពីប្រជាជនស្កុតលែនទាំងអស់ចំនួន ៥.៤ លាននាក់ ហើយបន្ទាប់មកត្រូវបានវិភាគដោយអ្នកជំនាញមកពីសាកលវិទ្យាល័យ Edinburgh, Strathclyde, Aberdeen, Glasgow និង St Andrew ក៏ដូចជាសុខភាពសាធារណៈស្កុតលែន (PHS) ។
លោកសាស្រ្តាចារ្យ Aziz Sheikh អ្នកដឹកនាំការស្រាវជ្រាវនេះបាននិយាយថា “លទ្ធផលទាំងនេះគឺជាការលើកទឹកចិត្តខ្លាំងណាស់ ហើយបានផ្តល់ឲ្យយើងនូវហេតុផលជាច្រើនដើម្បីធ្វើឲ្យមានសុទិដ្ឋិនិយមសម្រាប់អនាគត” ។
លោកបន្តថា “ឥឡូវយើងមានភ័ស្តុតាងច្បាស់លាស់នៅទូទាំងប្រទេសថា ការចាក់វ៉ាក់សាំងគឺផ្តល់ការការពារប្រឆាំងនឹងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យពីជំងឺកូវីដ ១៩” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ការចាក់វ៉ាក់សាំងលើកទីមួយ កាត់បន្ថយការឆ្លងកូវីដបាន ២ ភាគ ៣
ចុចអាន ៖ WHO អំពាវនាវដល់ប្រទេសអ្នកមានកុំទិញវ៉ាក់សាំងកូវីដបន្ថែម
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល