Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល ត្រៀមបញ្ចេញមូសសិប្បនិម្មិតផ្ទុកមេរោគប្រឆាំងជំងឺគ្រុនឈាម

បានផុស

នៅ

ប្រទេសប្រេស៊ីលកំពុងព្យាយាមការពារការរីករាលដាលនៃជំងឺគ្រុនឈាមដោយការបញ្ចេញមូសសិប្បនិម្មិតដែលផ្ទុកបាក់តេរីមានសមត្ថភាពទប់ស្កាត់មេរោគគ្រុនឈាម ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី១៩ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង Rio de Janeiro ថ្មីៗនេះបានចាប់ផ្តើមបញ្ចេញសត្វមូសសិប្បនិម្មិតមួយចំនួនធំដែលចម្លងបាក់តេរី Wolbachia ដែលជាបាក់តេរីមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីកលូតលាស់នៃមេរោគគ្រុនឈាម ហើយមូសទាំងនេះគេរំពឹងថានឹងកាត់បន្ថយការឆ្លងមេរោគយ៉ាងខ្លាំងក្លា ដោយសារបាក់តេរីមួយនេះអាចចម្លងទៅកូនចៅរបស់វាផ្សេងទៀត ។

ទីក្រុងនេះគ្រោងនឹងបញ្ចេញសត្វមូសផ្ទុកបាក់តេរី Wolbachia ប្រហែល ១២ លានក្បាលនៅត្រឹមខែសីហា ខណៈគម្រោងនេះត្រូវបានត្រួតពិនិត្យដោយលោក Gabriel Sylvestre ប្រធានការិយាល័យនៃកម្មវិធីមូសពិភពលោកដែលមិនរកប្រាក់ចំណេញ ហើយគម្រោងនេះនឹងពង្រីកបន្ថែមទៀតនៅទូទាំងប្រទេស ។

គួរបញ្ជាក់ថា ជំងឺគ្រុនឈាម គឺជាជំងឺដែលចម្លងពីមូសខ្លា ហើយបណ្តាលឲ្យមានគ្រុនក្តៅខ្លាំង និងឈឺក្បាលធ្ងន់ធ្ងរ ក៏ដូចជាការឈឺចាប់សាច់ដុំ និងសន្លាក់ជាដើម ហើយមកទល់ពេលនេះ ប្រទេសនៅអាមេរិកខាងត្បូងមួយនេះបានបញ្ជាក់ថា មានជំងឺគ្រុនឈាមជាង ៣.៣ លានករណី និងមានអ្នកស្លាប់ ១,៤៥៧ នាក់ ខណៈតួលេខនេះទៀតសោត គឺលើសពីចំនួនសរុបកាលពីឆ្នាំមុន ហើយជាតួលេខខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០០០ មក ៕


អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម