ព័ត៌មានអន្ដរជាតិ
យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី ធ្លាក់នៅតំបន់ភាគខាងត្បូងប្រទេស
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 របស់កងកម្លាំងដែនអាកាសរុស្ស៊ីនៅថ្ងៃសុក្រនេះបានធ្លាក់នៅតំបន់ Stavropol ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសានេះ ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះ Tu-22M3 បានធ្លាក់នៅតាមផ្លូវត្រលប់មកកាន់មូលដ្ឋានទ័ពអាកាសវិញ ក្រោយពីបិទបញ្ចប់បេសកកម្មប្រយុទ្ធ ខណៈពីឡុត ៤ រូបនៅលើយន្តហោះទម្លាក់គ្រាប់បែកនោះបានហក់លោតចេញ ហើយ ៣ នាក់ត្រូវបានជួយសង្គ្រោះ ចំណែកឯអ្នកទី ៤ កំពុងបាត់ខ្លួននៅឡើយ ខណៈក្រុមអ្នកជួយសង្គ្រោះក៏បន្តតាមរកផងដែរ ។
ក្រសួងបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា យន្តហោះ Tu-22M3 ដែលធ្លាក់នេះគឺមិនមានដឹកជញ្ជូន ឬផ្ទុកគ្រាប់បែកនោះទេ ហើយចំណែកពាក់ព័ន្ធនឹងដើមចមនៃឧបទ្ទវហេតុនេះទៀតសោត ក្រសួងអះអាងថា ទំនងជាបណ្ដាលមកពីកំហុសបច្ចេកទេស ។
គួរបញ្ជាក់ថា Tu-22M3 គឺជាយន្តហោះទម្លាក់គ្រាប់បែកផ្ទុកមីស៊ីលរយៈចម្ងាយឆ្ងាយច្រើនម៉ូដែល ហើយត្រូវបានរចនាឡើងដើម្បីវាយប្រហារលើគោលដៅកងទ័ពដីគោក និងជើងទឹកនៅទូទាំងតំបន់ទាំងរយៈកម្ពស់ខ្ពស់ មធ្យម និងទាប ហើយយន្តហោះប្រភេទនេះចាប់ផ្ដើមចេញប្រតិបត្តិការនានាឲ្យកងកម្លាំងដែនអាកាសរុស្ស៊ីតាំងតែពីឆ្នាំ ១៩៨៩ មកម្ល៉េះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ប៉ូឡូញ ចាប់ខ្លួនបុរសម្នាក់ ដែលគេចាត់មក ឲ្យធ្វើឃាតលោក Zelensky

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ