Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងអ៊ីរ៉ង់ ដែលអ៊ីស្រាអែល បាញ់សងសឹក គឺមានរោងចក្រនុយក្លេអ៊ែរ

បានផុស

នៅ

ត្បិតប្រធានាធិបតីអាមេរិក ចូ បៃដិន ចេញមុខព្រមានអ៊ីស្រាអែល កុំឲ្យសងសឹកអ៊ីរ៉ង់ ព្រោះថា ការតបតណាមួយអាចបណ្តាលឲ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ ចូលទៅក្នុងជម្លោះកាន់តែជ្រៅក៏ដោយ ក៏ទីក្រុងហ្ស៊េរុយសាឡិម នៅតែផ្គើនបើកការវាយប្រហារចូលទឹកដីអ៊ីរ៉ង់ ដោយមីស៊ីលបានធ្លាក់នៅទីក្រុង Isfahan ដែលទីក្រុងនេះ ជាកន្លែងមានរោងចក្រនុយក្លេអ៊ែរទៀតផង។

រោងចក្រនុយក្លេអ៊ែរនៅទីក្រុង Isfahan (រូបថត៖ DW)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ CNN នៅថ្ងៃសុក្រទី១៩ខែមេសា, ភាគកណ្តាលប្រទេសអ៊ីរ៉ង់ ត្រូវរងការវាយប្រហារដោយមីស៊ីលនៅម៉ោង៥ព្រឹក (ម៉ោងក្នុងស្រុក) ខណៈអ៊ីស្រាអែល អះអាងថា ខ្លួនកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសនៅជិតនោះ។

ទោះទីនោះមានរោងចក្រនុយក្លេអ៊ែរមែន ប៉ុន្តែប្រភពព័ត៌មានពីមន្ត្រីអាមេរិក​ បានគូសបញ្ជាក់ថា គោលដៅនៃការវាយប្រហារសងសឹក មិនមែនកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរឡើយ។

(រូបថត៖ IRGC)

យ៉ាងណា តាមការអះអាងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់, ខ្លួនព្យាយាមសម្រាលស្ថានការណ៍ ​ដោយគ្រាន់តែរាយការណ៍ថា គ្មានរោងចក្រនុយក្លេអ៊ែរណាមួយ ត្រូវខូចខាតនោះទេ។

ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បញ្ជូនយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលរាប់រយគ្រាប់ វាយប្រហារប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ហើយទីក្រុង Isfahan នេះឯង គឺស្ថិតក្នុងចំណោមទីតាំងដែលទីក្រុងតេហេរ៉ង់ ប្រើដើម្បីបើកយុទ្ធនាការសងសឹកនោះ។

ទោះបែបនេះក្តី កាលពីដើមសប្តាហ៍នេះ លោក បៃដិន បានព្រមានអ៊ីស្រាអែល កុំសងសឹកវិញឲ្យសោះ ហើយជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រើយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។

ប្រធានាធិបតិអាមេរិកលោក ចូ បៃដិន (រូបថត៖ Getty)

សូមបញ្ជាក់ឡើងវិញ ជម្លោះរវាងសត្រូវទាំងពីរ បានផ្ទុះកញ្ជ្រោលខ្លាំង ក្រោយពេល អ៊ីស្រាអែល វាយប្រហារលើស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងទីក្រុងដាម៉ាស់ នៃប្រទេសស៊ីរី ដោយសម្លាប់មនុស្សជាច្រើននាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់២ រូបទៀតផង។

ក្រោយមក មហាអំណាចមជ្ឈិមបូព៌ាទាំងពីរ ក៏បានគំរាមសងសឹកគ្នាទៅវិញទៅមក នាំឲ្យគេភ័យខ្លាចថា សង្គ្រាមទ្រង់ទ្រាយធំ ច្បាស់ជាចៀសមិនផុតឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល បាញ់សងសឹក អ៊ីរ៉ង់ ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម