ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ដុតសម្លាប់ខ្លួនឯងនៅខាងក្រៅកន្លែងកាត់ក្តីលោក Trump
បុរសម្នាក់បានដុតសម្លាប់ខ្លួនឯងនៅខាងក្រៅតុលាការក្នុងក្រុង Manhattan ជាកន្លែងដែលសវនាការកំពុងកាត់ទោសអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២០ ខែមេសានេះ ។

ប៉ូលិសបាននិយាយថា បុរសម្នាក់បានដុតខ្លួនឯងនឹងរបស់រាវមួយនៅក្រៅតុលាការកាត់ក្ដីលោក Trump ខណៈអតីតប្រធានាធិបតីអាមេរិករូបនេះស្ថិតនៅក្នុងអគារមួយដើម្បីចូលរួមការជ្រើសរើសគណៈវិនិច្ឆ័យ ប៉ុន្តែក្នុងអំឡុងពេលឧប្បត្តិហេតុនោះ លោក Trump បានចាកចេញទៅហើយ ។
ប៉ូលិសបានកំណត់អត្តសញ្ញាណបុរសនោះថាមានឈ្មោះ Maxwell Azzarello អាយុ ៣៧ ឆ្នាំបានធ្វើដំណើរពីរដ្ឋផ្លរីដាមកកាន់ទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ខណៈបុរសនេះមិនមានប្រវត្តិឧក្រិដ្ឋកម្មនៅទីក្រុងញូវយ៉កទេ ហើយគ្រួសាររបស់គាត់នៅរដ្ឋផ្លរីដាមិនបានដឹងថាគាត់បានធ្វើដំណើរមកកាន់ទីក្រុងមួយនេះនោះទេ ។

យោងតាមសាក្សីបានឲ្យដឹងថា លោក Azzarello បានកំពុងដើរជុំវិញអគារនោះ មុនពេលឈានដល់ការដុតខ្លួនឯងជាមួយវត្ថុរាវ និងក្រដាសដែលងាយឆេះ ។ ក្រុមជួយសង្គ្រោះបានព្យាយាមជួយភ្លាមៗ និងបានបញ្ជូនទៅមន្ទីពេទ្យដោយមានរបួសធ្ងន់ធ្ងរ ហើយក៏មានមន្ត្រីតុលាការម្នាក់ បានរងរបួសស្រាលផងដែរ បន្ទាប់ពីជួយពន្លត់ភ្លើង ខណៈមូលហេតុដែលបណ្ដាលឲ្យបុរសនេះដុតខ្លួនឯងមិនទាន់ដឹងនៅឡើយទេ ចំណែកឯប៉ូលិសកំពុងបើកការស៊ើបអង្កេត ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ