Connect with us

ព័ត៌មានអន្ដរជាតិ

Tesla ប្រកាសប្រមូលរថយន្តអគ្គិសនីសេរ៊ីឆ្នាំ ២០២៤ ចូលរោងចក្រវិញ ដោយសារបញ្ហាឈ្នាន់ហ្គែរ

បានផុស

នៅ

ក្រុមហ៊ុន Tesla ប្រកាសបញ្ជា​ឲ្យ​ប្រមូល​រថយន្តអគ្គិសនី Cybertruck ជិត ៤,០០០ គ្រឿងមក​វិញ​ ដោយសារ​ឈ្នាន់ហ្គែរជាប់គាំង ​ពេលជាន់ចុះក្រោម ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសប្រមូលមកវិញរបស់ក្រុមហ៊ុន Tesla បានប៉ះពាល់ទៅដល់រថយន្តអគ្គិសនី Cybertruck ម៉ូដែលឆ្នាំ ២០២៤ ទាំងអស់ដែលផលិតពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ចំនួន ៣,៨៧៨ គ្រឿង ។

យោងតាមឯកសារពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិបាននិយាយថា បច្ចុប្បន្នឈ្នាន់ហ្គែររបស់រថយន្តអគ្គិសនី Cybertruck កំពុងមានបញ្ហាជាប់គាំង ខណៈនិយតករសុវត្ថិភាព (NHTSA) ក៏បានលើកឡើងដែរថា កម្មករដែលដំឡើងរថយន្តនៅរោងចក្រ Tesla ក្បែរទីក្រុង Austin រដ្ឋតិចសាស់បានប្រើប្រេងរំអិលមិនត្រឹមត្រូវក្នុងការដំឡើងបន្ទះនៅលើឈ្នាន់ហ្គែ ។

គួរបញ្ជាក់ថា NHTSA បានទាក់ទងទៅ Tesla ដើម្បីស្នើសុំព័ត៌មានបន្ថែមអំពីបញ្ហានេះ ប៉ុន្ថែ Telsa មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ខណៈនៅក្នុងខែនេះក្រុមហ៊ុនបានបញ្ឈប់កម្លាំងការងារទូទាំងពិភពលោកប្រហែល ១០ ភាគរយ ៕

អត្ថបទ ៖​ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម