ព័ត៌មានអន្ដរជាតិ
លោក Blinken នឹងទៅព្រមានចិន ដល់ប៉េកាំង រឿងជួយរុស្ស៊ី
ថ្ងៃពុធទី២៤ខែមេសាខាងមុខ ដល់ពេលដែលលោក Antony Blinken ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនិងសៀងហៃហើយ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ នឹងយកឱកាសនោះ ដើម្បីព្រមានដល់ប្រទេសចិន អំពីផលវិបាកប្រសិនបើខ្លួន នាំចេញវត្ថុធាតុដើមទៅជួយដល់កម្មវិធីយោធារបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

នេះគឺជាដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់អ្នកការទូតកំពូលរបស់អាមេរិក ទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ហើយលោក Blinken នឹងពាំនាំនូវក្តីកង្វល់របស់ទីក្រុងវ៉ាស៊ីនតោន អំពីការគាំទ្ររបស់ចិន ចំពោះវិស័យឧស្សាហកម្មរុស្ស៊ី។
បញ្ហាធំគឺពាក់ព័ន្ធការនាំចេញឧបករណ៍ម៉ាស៊ីន មីក្រូអេឡិចត្រូនិច អុបទិក និងផលិតផលផ្សេងទៀតរបស់ចិន ដែលរុស្ស៊ីអាចយកទៅប្រើប្រាស់ ដើម្បីផលិតអាវុធចំពេលមានជម្លោះនៅអ៊ុយក្រែន។
តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក, “ក្តីបារម្ភនៅទីនោះ គឺថា តាមរយៈការគាំទ្ររបស់ចិន រុស្ស៊ីបានបង្កើតមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ខ្លួនឡើងវិញ ដែលមានឥទ្ធិពលមិនត្រឹមតែលើសមរភូមិក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាបង្កការគំរាមកំហែងកាន់តែធំ ដល់សន្តិសុខអឺរ៉ុបទាំងមូលតែម្តង។ ដូច្នេះរឿងនេះ ពាក់ព័ន្ធយ៉ាងខ្លាំងជាមួយយើង ហើយយើងនឹងបង្ហាញក្តីព្រួយបារម្ភទាំងនោះ ចំពោះប្រទេសចិន ព្រមទាំងបង្ហាញពីចេតនារបស់យើងសុំឲ្យចិន កាត់បន្ថយការគាំទ្រទាំងនោះផងដែរ”។

ក្រសួងការបរទេសព្រមានថា ខ្លួននឹងចាត់វិធានការបន្ថែមទៀតបើចាំបាច់ ដើម្បីរារាំងប្រទេសចិន មិនឲ្យផ្តល់ជំនួយដល់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។
កាលពីដើមសប្តាហ៍ លោក Blinken បានលើកឡើងពីបញ្ហានេះម្តងរួចទៅហើយ នៅពេលលោកជួបជាមួយមេដឹកនាំ G7 ក្នុងប្រទេសអ៊ីតាលី ខណៈកាសែត Financial Times រាយការណ៍ថា អំឡុងដំណើរទស្សនកិច្ចនៅប៉េកាំង លោកនឹងមិនបញ្ជាក់អំពីការដាក់ទណ្ឌកម្មអ្វីឡើយ ប៉ុន្តែការដាក់ទណ្ឌកម្មថ្មី ប្រហែលជាអាចកំណត់គោលដៅចម្បងទៅលើ ស្ថាប័នហិរញ្ញវត្ថុរបស់ចិន។
ទោះបីជាយ៉ាងណាក៏ដោយ ចិនបានរក្សាគោលនយោបាយអព្យាក្រឹតភាព លើជម្លោះអ៊ុយក្រែន ហើយទទូចថា ទីក្រុងប៉េកាំងមិនលក់អាវុធឲ្យរុស្ស៊ីដាច់ខាត ហើយចិនក៏សូមច្រានចោលចំពោះការចោទប្រកាន់ដែលថា ខ្លួនបំពានលើទណ្ឌកម្មដែលលោកខាងលិច ដាក់លើទីក្រុងមូស្គូដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់