Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ត្រៀមបញ្ជូនយោធាបន្ថែម ទៅ អ៊ុយក្រែន

បានផុស

នៅ

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បានប្រាប់ទស្សនាវដ្តី Politico កាលពីថ្ងៃសៅរ៍ទី២០ខែមេសាថា សហរដ្ឋអាមេរិក កំពុងពិចារណាត្រៀមបញ្ជូនយោធាបន្ថែមទៅអ៊ុយក្រែន ប៉ុន្តែកងទ័ពទាំងនេះមិនមែនបញ្ជូនទៅសម្រាប់​តួនាទី​ប្រយុទ្ធឡើយ ពោលគឺទៅដើម្បី​គាំទ្រ​ផ្នែក​ភស្តុភារ ត្រួតពិនិត្យ​ការ​ចែកចាយ​សព្វាវុធ និង​ជួយ​ថែទាំ​សព្វាវុធប៉ុណ្ណោះ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាននេះកើតឡើង ចំពេលសភាតំណាងរាស្រ្តអាមេរិក អនុម័តវិក្កយបត្រជំនួយតម្លៃ ៦១ពាន់លានដុល្លារ ខណៈមន្ទីរបញ្ចកោណ និយាយថា កញ្ចប់នេះ ក៏នឹងរួមបញ្ចូលទាំងសព្វាវុធការពារដែនអាកាស និងកាំភ្លើងធំផងដែរ។

ត្បិតលោក Ryder មិនបញ្ជាក់ច្បាស់អំពីចំនួនទាហានក៏ដូចជាទីប្រឹក្សាយោធា ដែលខ្លួននឹងបញ្ជូនទៅស្ថានទូតប្រចាំនៅទីក្រុងកៀវក៏ដោយ ប៉ុន្តែប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់ Politico ថា តួលេខអាចឡើងដល់៦០នាក់។

(រូបថត៖ PBS)

យោងតាម ​​Politico, យោធាទាំងនេះ នឹង​ត្រូវ​ទទួល​ភារកិច្ច ​ជួយ​​អ៊ុយក្រែន ឲ្យចេះប្រើឧបករ​ណ៍ថ្មីៗ​ដែល​ទើប​ផ្តល់ ខណៈសមរភូមិរដូវក្តៅ ត្រូវគេគិតទុកថា នឹងមានសភាពខ្លាំងក្លាបំផុត។

ម្តងជាពីរដង ថ្វីបើលោកប្រធានាធិបតី ចូ បៃដិន សន្យាថា កងទ័ពអាមេរិក នឹងមិនបញ្ជូនទៅប្រយុទ្ធជាមួយរុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែទីក្រុងមូស្គូតែងព្រមានថា ខ្លួនចាត់ទុកសហរដ្ឋអាមេរិកនិងសមាជិកណាតូផ្សេងទៀត បានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ CNP)

មិនត្រឹមប៉ុណ្ណឹង រុស្ស៊ីក៏រិះគន់ប្រធានាធិបតីបារាំង Emmanuel Macron និងអ្នកនយោបាយអឺរ៉ុបផ្សេងទៀត ជុំវិញគំនិតបញ្ជូនទ័ពទៅអ៊ុយក្រែនផងដែរ ដោយទីក្រុងមូស្គូ​អះអាង​ថា គ្មាន​ជំនួយ​បរទេស​ណា​មួយ ​នឹងអាច​ផ្លាស់ប្តូរ​ជម្លោះ ឬ​ជួយ​សង្គ្រោះ​អ៊ុយក្រែន​ពី​ការ​បរាជ័យបាន​ឡើយ។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីបំផុត សភាអាមេរិក អនុម័តកញ្ចប់ជំនួយដ៏ធំ ដល់អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម