Connect with us

ព័ត៌មានអន្ដរជាតិ

តើ ទីក្រុងឌូបៃ ខាតលុយប៉ុន្មាន ដោយសារទឹកជំនន់ដ៏សាហាវ ប៉ុន្មានថ្ងៃមុន?

បានផុស

នៅ

ត្បិតថាពេលនេះ ស្ថានភាពទឹកជំនន់នៅ ឌូបៃ បានថមថយក៏ពិតមែន ប៉ុន្តែពិភពលោកនៅតែដិតដាមអារម្មណ៍ជាមួយនឹង ព្យុះដ៏កាចសាហាវកាលពីប៉ុន្មានថ្ងៃមុន ហើយបើយោងតាមក្រុមហ៊ុនធានារ៉ាប់រង Insurance Insider បានប៉ាន់ស្មានថា ទីក្រុងមហាសេដ្ឋីមួយនេះ ត្រូវខាតបង់ប្រាក់អស់ ១ពាន់លានដុល្លារក្នុងមួយថ្ងៃ ដោយសារតែការជន់លិច។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត The Sun, កត្តាដែលបង្កការខាតបង់ធំបំផុតរបស់ប្រទេសអារ៉ាប់រួម គឺបណ្តាលមកពីទឹកជំនន់ ធ្វើឲ្យជាប់គាំងដល់អាកាសយានដ្ឋាន ផ្លូវថ្នល់ ក្រុមហ៊ុន អាជីវកម្មនិងផ្ទះសម្បែង នាំឲ្យសរសៃឈាមសេដ្ឋកិច្ចត្រូវកាត់ផ្តាច់។

ក្រោយគ្រោះទឹកជំនន់ដ៏មហន្តរាយនេះ ឌូបៃ ក៏ចាប់ផ្តើមការបោសសម្អាត ហើយយុទ្ធនាការនេះទៀតសោត ក៏ត្រូវចំណាយអស់ប្រាក់មិនតិចដែរ។

(រូបថត៖ Getty)

យោងតាមអ្នកជំនាញ, អាជីវកម្មរបស់ក្រុមមហាសេដ្ឋី បានចាប់ផ្តើមបើកដំណើរការឡើងវិញខ្លះ ក្រោយជាប់ភាពរអាក់រអួលអស់រយៈពេលជិត១០០ម៉ោង ប៉ុន្តែការបោសសម្អាត នឹងបណ្តាលឲ្យពួកគេត្រូវខាតបង់ប្រាក់អស់មួយតង់ទៀត។

ក្រោយទទួលបានបទពិសោធន៍ដ៏ជូរចត់នេះ គេរំពឹងថា ថ្នាក់ដឹកនាំប្រទេសអារ៉ាប់រួម នឹងជះលុយផ្ទាល់របស់ខ្លួន យកទៅអភិវឌ្ឍទីក្រុងធំៗដើម្បីការពារទឹកជំនន់ កុំឲ្យជួបរឿងដូចនេះទៀត នាពេលអនាគត។

(រូបថត៖ AP)

ពាក់ព័ន្ធបញ្ហានេះដែរ ប្រធានាធិបតីអារ៉ាប់រួម Sheikh Mohammed bin Nahyan បានអំពាវនាវឲ្យ អាជ្ញាធរធ្វើការឆាប់រហ័ស លើការសិក្សាអំពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស និងកំណត់ការខូចខាតទៀតផង។

ងាកមើលទៅឆ្នាំ២០០៧បន្តិច កាលនោះព្យុះស៊ីក្លូន Gonu បានក្លាយជាព្យុះស៊ីក្លូនខ្លាំងបំផុតជាប្រវត្តិសាស្រ្ត ដែលវាយប្រហារសមុទ្រអារ៉ាប់ និងបង្កការខូចខាតដល់ប្រទេសអារ៉ាប់រួម អស់ទំហំទឹកប្រាក់ ៤.២លានដុល្លារអាមេរិក។ ដោយឡែក កាលពីប៉ុន្មានថ្ងៃមុន ទីក្រុងឌូបៃ ត្រូវជួបប្រទះកម្រិតភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល៧៥ឆ្នាំ ហើយភ្លៀងធ្លាក់ត្រឹមមួយថ្ងៃ គឺស្មើនឹងកម្រិតភ្លៀងធ្លាក់ពេញមួយឆ្នាំទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងអ្នកមាន “ឌូបៃ” ជួបព្យុះភ្លៀង បង្កការជន់លិច និងជាប់គាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ នាទីutes មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព៩ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១២ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍៩ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម