ព័ត៌មានអន្ដរជាតិ
ក្រោយរដ្ឋសភាអាមេរិកអនុម័តជំនួយ លោក ហ្សេលេនស្គី ប្រកាសថា អ៊ុយក្រែន នឹងឈ្នះ
គ្រាន់តែរដ្ឋសភាអាមេរិក អនុម័តជំនួយក្នុងទំហំទឹកប្រាក់៦១ពាន់លានដុល្លារភ្លាម ស្រាប់តែប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ប្រកាសថា ទីក្រុងកៀវ នៅតែអាចទទួលបានជ័យជម្នះក្នុងជម្លោះជាមួយទីក្រុងមូស្គូ។
វិក្កយបត្រចំណាយគ្រាអាសន្ននេះ ត្រូវជាប់គាំងនៅក្នុងសភាអាមេរិក តាំងតែពីរដូវស្លឹកឈើជ្រុះឆ្នាំមុនមកម្ល៉េះ ព្រោះសមាជិករដ្ឋសភាមួយចំនួន មកពីគណបក្សសាធារណរដ្ឋ កើតក្តីបារម្ភជាពន់ពេកថា ទីក្រុងវ៉ាស៊ីនតោនខ្វះយុទ្ធសាស្ត្រជ័យជម្នះ ឬដំណោះស្រាយសន្តិភាព។
កាលពីថ្ងៃអាទិត្យទី២១ខែមេសា លោក ហ្សេលេនស្គី បាននិយាយប្រាប់បទសម្ភាសជាមួយ NBC ថា “ខ្ញុំគិតថា ការគាំទ្រនេះពិតជានឹងពង្រឹងកងកម្លាំងប្រដាប់អាវុធ ហើយយើងនឹងមានឱកាសឈ្នះ ប្រសិនបើអ៊ុយក្រែនពិតជាទទួលបានប្រព័ន្ធសព្វាវុធ ដែលខ្លួនត្រូវការជាចាំបាច់មែន”។
ស្របពេលជាមួយគ្នានោះដែរ លោក ហ្សេលេនស្គី ក៏ជំរុញឲ្យសហរដ្ឋអាមេរិក សម្រេចការអនុម័តចុងក្រោយនៃវិក្កយបត្រជំនួយនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ ដើម្បីចាប់ផ្តើមបញ្ជូនអាវុធបន្ថែមទៀតទៅដល់កងកម្លាំងអ៊ុយក្រែន ដែលកំពុងច្បាំងជាមួយរុស្ស៊ី។
សូមជម្រាបជាថ្មី វិក្កយបត្រជំនួយរបស់អាមេរិក ត្រូវបានអនុម័តដោយសំឡេង ៣១១ ទល់នឹង១១២ កាលពីថ្ងៃសៅរ៍ទី២០ខែមេសា នៅក្នុងរដ្ឋសភា។
យ៉ាងណា ច្បាប់នេះមិនទាន់ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកទេ ប៉ុន្តែគ្រោងនឹងបោះឆ្នោតនៅថ្ងៃទី២៣ខែមេសា ហើយបន្ទាប់ពីនោះ វាបន្តទៅដល់ដៃលោកប្រធានាធិបតី ចូ បៃដិន ដើម្បីចុះហត្ថលេខាតែម្តង។
តាំងពីដើមឆ្នាំនេះមក រដ្ឋបាលលោក បៃដិន ត្រូវបានគេដឹងថា ខ្សត់ខ្សោយថវិកាជួយដល់អ៊ុយក្រែន ព្រោះ គិតត្រឹមពេលនេះ ខ្លួនបានជះលុយជួយអស់១១៣ពាន់លានដុល្លារ រួមមកហើយ។
ម្យ៉ាងវិញទៀត ដោយសារតែជំនួយត្រូវជាប់ស្អិតនេះហើយ ទើបទីក្រុងកៀវ ត្រូវប្រឈមនឹងការខ្វះខាតគ្រាប់រំសេវក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ខណៈលោក បៃដិន បានស្តីបន្ទោសសមាជិកសភាគណបក្សសាធារណរដ្ឋចំពោះបរាជ័យរបស់អ៊ុយក្រែន ក្នុងសមរភូមិ រួមទាំងការដួលរលំទីក្រុង Avdeevka នៅក្នុងខែកុម្ភៈផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត សភាអាមេរិក អនុម័តកញ្ចប់ជំនួយដ៏ធំ ដល់អ៊ុយក្រែន
-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?