ព័ត៌មានអន្ដរជាតិ
ថៃ ដាក់គោលដៅនាំចេញទុរេន ១ លានតោនទៅ ចិន ក្នុងឆ្នាំនេះ
ថៃត្រៀមនឹងនាំចេញទុរេនប្រមាណ ១ លានតោន ដែលមានតម្លៃប្រមាណ ១៣០ ពាន់លានបាត (៣.៥ ពាន់លានដុល្លារ) នៅឆ្នាំ២០២៤ ទៅកាន់ប្រទេសចិន។ នេះបើតាមសារព័ត៌មាន Thai PBS World បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
អ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក Chai Wacharonke បានមានប្រសាសន៍ថា ស្របតាមការណែនាំរបស់លោក សេដ្ឋា ថាវីស៊ីន ក្រសួងកសិកម្មនិងសហករណ៍ មានភារកិច្ចរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីទប់ស្កាត់ការលក់ទុរេនមិនទាន់ទុំ ឬអន់។ នេះរួមបញ្ចូលទាំងការកំណត់ស្តង់ដារទម្ងន់ស្ងួតសម្រាប់ពូជទុរេនផ្សេងៗ៖ ៣២% សម្រាប់ពូជ Monthong, ៣០% សម្រាប់ Chanee និង ២៨% សម្រាប់ Kra Dum។
លោក Chai Wacharonke បាននិយាយបន្ថែមទៀតថា គំនិតផ្តួចផ្តើមនេះមានគោលបំណងរារាំងការប្រមូលផល និងលក់ផ្លែធុរេនមិនគ្រប់ខែ ដោយហេតុនេះធ្វើឲ្យប្រសើរឡើងនូវគុណភាពផ្លែឈើ និងការប្រកួតប្រជែងនាំចេញផងដែរ។
បន្ថែមពីលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគុណភាព និងស្ថិរភាពទីផ្សារ ថ្មីៗនេះប្រទេសថៃ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិន ដើម្បីលើកកម្ពស់ និងធានាតម្លៃស្ថិរភាពសម្រាប់ការនាំចេញផ្លែឈើត្រូពិចពីថៃទៅកាន់ចិន។
កិច្ចព្រមព្រៀងនេះជួយសម្រួលដល់ការនាំចូលទុរេន និងផ្លែមង្ឃុតប្រមាណ ២០,០០០តោន ដែលមានតម្លៃជាង ៣ពាន់លានបាត (៨២.៤៤ លានដុល្លារ) ទៅប្រទេសចិន ចាប់ពីខែមេសា ដល់ ខែមិថុនាឆ្នាំនេះ។ ជាពិសេស ការនាំចេញទុរេនដែលបង្កើតប្រាក់ចំណូលបាន ១២០ ពាន់លានបាតកាលពីឆ្នាំមុន ដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច ហើយកន្លងមក ថៃដាំទុរេនបាន ៩០០,០០០ តោនក្នុងមួយឆ្នាំ ហើយធ្លាប់នាំចេញជិតពីរភាគបីនៃទិន្នផលនេះជាចម្បងទៅប្រទេសចិនជារឿយៗ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ខឹងចិត្ត ក្រោយម្ហូបរបស់ខ្លួនជាប់ឈ្មោះលេខ ១ ជាអាហារអន់បំផុតលើលោក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ