Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញសាកសពជិត ២០០ នាក់កប់ក្នុងផ្នូរដ៏ធំនៅបរិវេណមន្ទីរពេទ្យតំបន់​ហ្គាហ្សា

បានផុស

នៅ

ក្រុមការពារជនស៊ីវិលប៉ាឡេស្ទីនបានរកឃើញផ្នូរដ៏ធំមួយដែលដាក់សាកសពចំនួន ១៨០ នាក់ក្នុងទីក្រុង Khan Younis នៃតំបន់ហ្គាហ្សា ខណៈរយៈពេលជាង ៦ ខែមកនេះ អ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកមិនប្រណីដៃមកលើតំបន់មួយនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារត៌មាន Al Jazeera កាលថ្ងៃទី២១ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកសពចំនួន ១៨០ នាក់ត្រូវបានរកឃើញនៅក្នុងទីធ្លាមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង Khan Younis កាលពីដើមសប្តាហ៍នេះ ខណៈសាក្សីជាច្រើននាក់អះអាងថា ត្រូវបានកប់ដោយយោធាអ៊ីស្រាអែល ហើយការរកឃើញនេះទៀតសោតកើតឡើង បន្ទាប់ពីយោធាអ៊ីស្រាអែលបានដកកងទ័ពរបស់ខ្លួនចេញពីទីក្រុងភាគខាងត្បូងកាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ។

នេះគឺជាផ្នូរដ៏ធំមួយក្នុងចំណោមផ្នូរធំៗជាច្រើនដែលត្រូវបានរកឃើញនៅមន្ទីរពេទ្យ Al-Shifa ជាកន្លែងព្យាបាលដ៏ធំបំផុតនៅក្នុងតំបន់នេះ ។ សាកសពទាំងនោះរួមមានស្ត្រីវ័យចំណាស់ កុមារ និងបុរសវ័យក្មេង ខណៈដែលប្រតិបត្តិការទាញយកសាកសពនឹងធ្វើឡើងជាបន្តបន្ទាប់ ដោយសារតែមានចំនួនច្រើនពេក ។

អ៊ីស្រាអែលក៏បានសន្យាថានឹងពង្រីកការវាយលុករបស់ខ្លួនទៅកាន់ទីក្រុងនៅតាមព្រំដែនជាមួយអេហ្ស៊ីបផងដែរ បើទោះបីជាមានការអំពាវនាវជាអន្តរជាតិ ជាពិសេសពីសំណាក់សហរដ្ឋអាមេរិកឲ្យមានការអត់ធ្មត់ក៏ដោយ ។ អំពាវនាវក៏ពិតមែន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្តល់កញ្ចប់សព្វាវុធដល់អ៊ីស្រាអែល ដោយកាល​ពី​ថ្ងៃ​សៅរ៍ សភា​​អាមេរិកបាន​អនុម័ត​កញ្ចប់​ជំនួយ​សន្តិសុខចំនួន ៩៥ ពាន់​លាន​ដុល្លារ​ទៅដល់​អ៊ុយក្រែន អ៊ីស្រាអែល និង​តៃវ៉ាន់ផងដែរ ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស និងក្រុមប៉ាឡេស្ទីនផ្សេងទៀតបានធ្វើការវាយប្រហារនៅក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ដោយបានសម្លាប់មនុស្សប្រហែល ១,១៣៩ នាក់ និងចាប់មនុស្សជាង ២០០ នាក់ជាឈ្លើយសឹក ខណៈខាងប៉ាឡេស្ទីនវិញមានមនុស្សជាង ៣៤,០០០ នាក់បានស្លាប់បាត់បង់ជីវិត ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ២ ម៉ែត្រកន្លះ នៅផ្លូវលេខ ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ សម្រេចលទ្ធផលបានជិត ៤០ ភាគរយ

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជាត្រូវប្រើប្រាស់ស្លាកសញ្ញាស្តង់ដារឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ទំនុកចិត្ត​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​ជនជាតិ​ចិន​៣០០​នាក់​​បន្ថែម​ទៀតដែល​សង្គ្រោះ​ពី​មណ្ឌលឆបោក​ ត្រូវ​បញ្ជូនទៅថៃ​ មុន​ចេញទៅចិន​

ព័ត៌មានជាតិ២០ នាទីutes មុន

វិស័យធំៗ ៣ នៅកម្ពុជា ត្រូវការកម្លាំងពលកម្មជាង ៧ ម៉ឺនកន្លែង

តម្លៃប្រេង
ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ២ ដុល្លារ ពេលបញ្ចប់​ការជួញដូរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម