ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានថា សីតុណ្ហភាព នឹងហក់ឡើងដល់ ៤៣អង្សាសេ
តាមការចុះផ្សាយរបស់ The Nation, នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីអាកាសធាតុក្តៅខ្លាំងនៅក្នុងតំបន់មួយចំនួន ដោយសីតុណ្ហភាពត្រូវព្យាករថា នឹងឡើងដល់៤៣អង្សាសេ នៅថ្ងៃទី២២ខែមេសា។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការព្យាករពីភ្លៀងធ្លាក់រាយប៉ាយនៅតាមទីតាំងមួយចំនួនផងដែរ ជាពិសេសនៅតំបន់ភាគខាងត្បូងតែម្តង។
នាយកដ្ឋានឧតុនិយមថៃ ព្យាករទៀតថា សន្ទស្សន៍កម្តៅនឹងឡើងដល់កម្រិតពណ៌ក្រហម (គ្រោះថ្នាក់ខ្លាំង) ដល់ថ្ងៃទី២៧ខែមេសា ក្នុងខេត្តចំនួន១៥។

ស្របពេលជាមួយគ្នានោះដែរ ស្ថាប័នពាក់ព័ន្ធបានណែនាំដល់ប្រជាជន ឲ្យថែរក្សាសុខភាពនិងចៀសវាងធ្វើការនៅខាងក្រៅ ឬស្ថិតក្រោមកម្តៅថ្ងៃយូរពេក។
មិនមែនតែថៃទេ អាកាសធាតុនៅប្រទេសកម្ពុជា ក៏ក្តៅខ្លាំងមិនណយដែរ ដោយបើយោងតាមគេហទំព័រ Weather.com, សប្តាហ៍នេះ អាកាសធាតុនៅកម្ពុជា នឹងហក់ឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ ពោលគឺ៣ថ្ងៃចុងសប្តាហ៍ សីតុណ្ហភាពនឹងឈានដល់៤០អង្សាសេឯណោះ។

តាមការព្យាករ សីតុណ្ហភាពចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ គឺឈានដល់៣៩អង្សាសេ ហើយកម្តៅនឹងឡើងដល់ចំណុចកំពូល នៅថ្ងៃសុក្រ សៅរ៍និងអាទិត្យ ពោលគឺ៣ថ្ងៃនេះ សីតុណ្ហភាពនឹងហក់ដល់ ៤០អង្សាសេ (មានអារម្មណ៍ដូច៤៦អង្សាសេ)។
សីតុណ្ហភាពបែបនេះ ត្រូវបាន Weather ចាត់ថ្នាក់ថា ឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហមហើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាការ ៣យ៉ាង កើតលើប្រជាជនថៃ ច្រើនបំផុត ពេលមេឃក្តៅ សឹងឆេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ