Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកកំពុងក្តៅ តែប្រទេសចិន បែរជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ

បានផុស

នៅ

ត្បិតតែប្រទេសមួយចំនួនលើពិភពលោក ត្រូវជួបប្រទះរលកកម្តៅក៏ពិតមែន តែងាកទៅប្រទេសចិនឯណោះវិញ គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ច្រើនថ្ងៃនៅខេត្ត ក្វាងទុង បានបង្ខំឲ្យអាជ្ញាធរ ជម្លៀសមនុស្សជិត៦០ ០០០ នាក់ចេញពីផ្ទះសម្បែង ឆ្ពោះទៅកាន់ទីសុវត្ថិភាព។

(រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះដែរ តាមការចុះផ្សាយរបស់ Xinhua នៅថ្ងៃចន្ទទី២២ខែមេសា, មនុស្សចំនួន១១នាក់ កំពុងបាត់ខ្លួន ថ្វីបើគិតត្រឹមពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ក៏ដោយ។

ភ្លៀងខ្លាំងក្លាបានធ្លាក់ជញ្ជ្រំខេត្តមានប្រជាជនច្រើនជាងគេរបស់ចិនមួយនេះ ជាហេតុបណ្តាលឲ្យទឹកទន្លេឡើងផុតច្រាំង ហើយអាជ្ញាធរកំពុងបន្តតាមដានស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

(រូបថត៖ Xinhua)

ទន្ទឹមនោះ មន្ត្រីមូលដ្ឋានព្រមានថា ទឹកទន្លេមួយនៅភាគខាងជើងខេត្តក្វាងទុង អាចឡើងដល់កម្រិតកំពូលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំ។

លើសពីនេះ ប្រជាពលរដ្ឋប្រហែល១.១៦លានគ្រួសារ នៅទូទាំងខេត្ត មិនមានអគ្គិសនីប្រើប្រាស់កាលពីចុងសប្តាហ៍ ខណៈជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Baiyun ត្រូវបានលុបចោលនិងពន្យារពេល ដោយសារតែភ្លៀងធ្លាក់មិនដាច់ រីឯសាលារៀន ក៏ត្រូវបានបញ្ជាឲ្យបិទទ្វារសិន នៅក្នុងទីក្រុងចំនួន៣ផងដែរ។

(រូបថត៖ Xinhua)

ដោយឡែក ផ្ទះរាប់សិបខ្នងនៅទូទាំងខេត្ត ត្រូវបាក់រលំឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរប៉ាន់ប្រមាណថា ការខាតបង់សេដ្ឋកិច្ចមានទំហំទឹកប្រាក់ជិត ១៤០.៦លានយ័ន (១៩.៨លានដុល្លារ)។

មិនត្រឹមប៉ុណ្ណឹង អាជ្ញាធរឧតុនិយមរបស់ចិនព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅខេត្តក្វាងទុង និងតំបន់ឆ្នេរនៃខេត្ត ហ្វូជៀន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។

(រូបថត៖ Xinhua)

សូមរម្លឹកទៅខែកក្កដាឆ្នាំមុន ទីក្រុងប៉េកាំង និងខេត្តជុំវិញដូចជា ហឺប៉ី ត្រូវបានជន់លិចដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ បន្ទាប់ពីព្យុះទីហ្វុងជាបន្តបន្ទាប់បក់បោកពីមហាសមុទ្រប៉ាស៊ីហ្វិក បានវាយប្រហារប្រទេសនេះ។

នៅពេលនោះហើយ រដ្ឋធានីរបស់ចិន បានជួបប្រទះភ្លៀងធ្លាក់ កម្រិតខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត១៤០ឆ្នាំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើ ទីក្រុងឌូបៃ ខាតលុយប៉ុន្មាន ដោយសារទឹកជំនន់ដ៏សាហាវ ប៉ុន្មានថ្ងៃមុន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ន័រវែស បង្កើន​ជំនួយ​ដល់​អ៊ុយក្រែន​ដល់ ៧,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

ទិវាអន្តរជាតិ៨មីនា
ព័ត៌មានជាតិ២០ នាទីutes មុន

ទិវាអន្តរជាតិ ៨មីនា លោក នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាង​២០០​នាក់ ទស្សនកិច្ចបង្គោលព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ៖ សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន មិន​ស្មើ​ភាព​គ្នា​សោះ

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

សន្តិសុខសង្គម២៣ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

Sokha Hotels

ព័ត៌មានពេញនិយម