ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើងនៅអង់តាក់ទិក ព្រួសចេញមាស រាល់ថ្ងៃ
គ្រប់គ្នាធ្លាប់និយាយថា លុយមិនមែនធ្លាក់ពីលើមេឃទេ តែសម្រាប់នៅតំបន់អង់តាក់ទិកវិញ គឺមានមាសធ្លាក់ពីលើមេឃ។ នោះគឺភ្នំភ្លើង Erebus នៅលើកោះ Ross ដែលព្រួសចេញកម្ទេចមាសរាល់ថ្ងៃ គួរឲ្យភ្ញាក់ផ្អើល។

តាមសេចក្តីរាយការណ៍របស់គេហទំព័រវិទ្យាសាស្រ្ត IFL Science, ភ្នំភ្លើងខ្ពស់ជាងគេនៅអង់តាក់ទិកមួយនេះ គឺស្ថិតក្នុងចំណោមភ្នំភ្លើងដ៏សកម្មបំផុត និងស្ថិតនៅចុងភាគខាងត្បូងនៃភពផែនដី ហើយត្រូវគេប៉ាន់ប្រមាណថា មួយថ្ងៃភ្នំនេះព្រួសចេញមាសប្រហែល៨០ក្រាម ពោលគឺមានតម្លៃជាង៦ ០០០ដុល្លារ។
លោក Philip Kyle អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន New Mexico Institute of Mining and Technology ក្នុងទីក្រុង Socorro សហរដ្ឋអាមេរិក បានពន្យល់ថា មាសអាចមានប្រភពមកពីថ្មភ្នំភ្លើង ព្រោះនៅពេលកម្អែភ្នំភ្លើងឈានដល់កម្ពស់ ៣ ៧៩៤ម៉ែត្រ វាបានបញ្ចេញឧស្ម័នក្តៅ ដោយព្រួសកម្ទេចមាសចូលទៅក្នុងអាកាស។

ដោយឡែក បើយោងតាមអង្គការណាសា, ភ្នំភ្លើងនេះ គឺស្ថិតនៅពីលើសម្បកស្តើងនៃផែនដី ទើបបណ្តាលឲ្យថ្មរលាយ ចេញពីខាងក្នុងផែនដីបានយ៉ាងងាយ ហើយភាយចេញលោហធាតុបែបនេះតែម្តង។
ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា មាសដែលព្រួសចេញនោះ គឺមានលាយឡំជាមួយឧស្ម័ននិងលោហធាតុផ្សេងៗទៀត ហើយពេលព្រួសចេញ កម្ទេចមាសនឹងហើរតាមខ្យល់ចេញឆ្ងាយពីភ្នំភ្លើងក្នុងចម្ងាយដល់ទៅជិត ១ ០០០គីឡូម៉ែត្រឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែចម្ងាយរបស់វានៅឆ្ងាយពេក ទើបក្រុមអ្នកវិទ្យាសាស្រ្តពិបាកនឹងទៅដល់ ដូច្នេះត្រូវប្រើផ្កាយរណបដើម្បីសិក្សា ម្យ៉ាងវិញទៀតអ្នកជំនាញរកឃើញថា តាមពិតទៅភ្នំភ្លើងនេះ បញ្ចេញសកម្មភាពតាំងតែពីឆ្នាំ១៩៧២មកម្ល៉េះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មិនគួរឲ្យជឿ! រកឃើញ ភ្នំភ្លើងដ៏ធំមហិមា សំងំលាក់ខ្លួនលើភពអង្គារ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង