ព័ត៌មានអន្ដរជាតិ
ខណៈអឺរ៉ុប និងមជ្ឈិមបូព៌ាផ្ទុះសង្គ្រាម តើថ្លៃចំណាយក្នុងវិស័យយោធាលើលោកមានចំនួនប៉ុន្មានពាន់លានដុល្លារ?
ថ្លៃចំណាយលើវិស័យយោធានៅលើពិភពលោកកាលពីឆ្នាំ ២០២៣ កន្លងទៅបានកើនឡើង ៦.៨ ភាគរយ និងហក់ដល់កំណត់ត្រាខ្ពស់បំផុតក្នុងទំហំទឹកប្រាក់ប្រមាណ ២,៤៤៣ ពាន់លានដុល្លារ ។ នេះបើយោងតាមទិន្នន័យថ្មីដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ ។

វិទ្យាស្ថាន SIPRI បានឲ្យដឹងថា ថ្លៃចំណាយលើវិស័យយោធានៅលើពិភពលោកបានកើនឡើងមិនធ្លាប់មានក្នុងរយៈពេល ៩ ឆ្នាំជាប់ៗគ្នាក្នុងទំហំទឹកប្រាក់រហូតដល់ ២,៤៤៣ ពាន់លានដុល្លារ ខណៈការហក់ឡើងនេះទៀតសោត គឺកកើតចេញពីមហាអំណាចធំៗទាំងបីគឺ សហរដ្ឋអាមេរិក ចិន និងរុស្ស៊ីដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ។
សហរដ្ឋអាមេរិកនៅតែជាបងធំចាយលុយច្រើនជាងគេលើវិស័យយោធានៅលើពិភពលោកជាមួយនឹងចំណែក ៣៧ ភាគរយនៃការចំណាយសរុប និងក្នុងទំហំទឹកប្រាក់ ៩១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ខណៈតាមពីក្រោយដោយចិន ចូលរួមចំណែក ១២ ភាគរយ និងចំណាយប្រមាណ ២៩៦ ពាន់លានដុល្លារ ។
ចំណែកយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik បានឲ្យដឹងដែរថា រុស្ស៊ីក៏ជាមហាអំណាចមួយរូបផងដែរដែលចូលរួមក្នុងការកើនឡើងលើថ្លៃចំណាយនៃវិស័យយោធានៅលើពិភពលោកកាលពីឆ្នាំ ២០២៣ ។ រុស្ស៊ីមានចំណែក ៤.៥ ភាគរយ និងមានទំហំទឹកប្រាក់ប្រមាណ ១០៩ ពាន់លានដុល្លារ ពោលកើនឡើង ២៤ ភាគរយឯណោះ បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។

ដោយឡែក អ៊ុយក្រែនដែលកំពុងរកដង្ហើមដកក្នុងភ្លើងសង្គ្រាមជាមួយរុស្ស៊ី គឺជាប្រទេសដែលមានការចំណាយលើវិស័យយោធាធំបំផុតទី ៨ កាលពីឆ្នាំ ២០២៣ ដោយចូលរួមក្នុងចំណែក ៥១ ភាគរយ និងមានទំហំទឹកប្រាក់ ៦៤.៨ ពាន់លានដុល្លារ ស្មើនឹង ៥៨ ភាគរយនៃការចំណាយសរុបរបស់រដ្ឋាភិបាលទីក្រុងកៀវ ។
ស្របពេលជាមួយគ្នានេះ នៅតំបន់មជ្ឈិមបូព៌ាឯណោះវិញក៏មានសន្ទុះហក់ឡើងប្រមាណ ៩ ភាគរយផងដែរ ក្នុងនោះអ៊ីស្រាអែលចូលរួមចំណែកនៃការចំណាយលើវិស័យយោធានៅលើពិភពលោកប្រមាណ ២៤ ភាគរយដែលមានទំហំទឹកប្រាក់ ២៧.៥ ពាន់លានដុល្លារ ចំពេលប្រទេសមួយនេះកំពុងបញ្ចេញចង្កូមខ្លាខាំមិនលែងនៅតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាលលេងជាមួយអ៊ីរ៉ង់ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ