Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ធ្វើសមយុទ្ធវាយបកនុយក្លេអ៊ែរ ដើម្បីប្រុងប្រៀបខ្លួនឲ្យហើយ

បានផុស

នៅ

ដោយមើលទៅស្ថានការណ៍ហាក់មិនសូវស្រួល ប្រទេសកូរ៉េខាងជើង បានប្រុងប្រៀបខ្លួន ដោយរៀបចំសមយុទ្ធវាយបកនុយក្លេអ៊ែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា សមយុទ្ធនេះទៀតសោត ត្រូវបានលោក គីម ជុងអ៊ុន ចុះទៅត្រួតពិនិត្យដោយផ្ទាល់ទៀតផង។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ KCNA, សមយុទ្ធនេះ ធ្វើឡើងកាលពីថ្ងៃចន្ទទី២២ខែមេសា ខណៈមុននេះ យោធាកូរ៉េខាងត្បូង ក៏បានរាយការណ៍ផងដែរថា កូរ៉េខាងជើង បានបាញ់ចេញនូវមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីប៉ុន្មានគ្រាប់ បង្កការភ្ញាក់ផ្អើល។

របាយការណ៍ដដែលបន្តថា លោក គីម បានដឹកនាំសមយុទ្ធយុទ្ធសាស្ត្រ ដែលអនុវត្តការវាយប្រហារនុយក្លេអ៊ែរបកទៅវិញ និងការបាញ់រ៉ុកកែតទំនើបៗជាច្រើនប្រភេទ។ ក្នុងសមយុទ្ធនោះ គ្រាប់រ៉ុកកែត បានវាយប្រហារចំគោលដៅ នៅលើកោះមួយមានចម្ងាយប្រហែល៣៥២គីឡូម៉ែត្រ ធ្វើឲ្យលោកគីម ពេញចិត្តស្តូក ញញឹមបិទមាត់មិនជិត។

សមយុទ្ធនេះកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីលោក គីម ប្រកាសក្តែងៗថា ស្ថានភាពភូមិសាស្ត្រនយោបាយដ៏តានតឹងនៅជុំវិញប្រទេសរបស់លោក គឺមានន័យថា ឥឡូវដល់ពេលដែលត្រូវត្រៀមខ្លួនសម្រាប់ច្បាំងសង្គ្រាមមែនទែនហើយ។

ក្នុងអំឡុងពេលចុះទៅពិនិត្យសកលវិទ្យាល័យយោធានិងនយោបាយគីមជុងអ៊ីល លោក គីម បានប្រាប់បុគ្គលិកនិងនិស្សិតសាកលវិទ្យាល័យថា “ប្រសិនបើសត្រូវរើសយកការប្រឈមមុខដាក់គ្នាខាងយោធាជាមួយកូរ៉េខាងជើង នោះកូរ៉េខាងជើងនឹងធ្វើការវាយប្រហារសម្លាប់សត្រូវតាមគ្រប់មធ្យោបាយ ដោយមិនស្ទាក់ស្ទើរឡើយ”។

(រូបថត៖ KCNA)

ស្របពេលជាមួយគ្នានោះដែរ ដោយគូសបញ្ជាក់ស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ ព្រមទាំងស្ថានភាពយោធានិងនយោបាយមិនប្រាកដប្រជា ជុំវិញប្រទេសកូរ៉េខាងជើង, លោក គីម គូសបញ្ជាក់ថា ឥឡូវនេះ គឺជាពេលវេលាដែលត្រូវរៀបចំឲ្យបានហ្មត់ចត់ជាងមុនសម្រាប់សង្រ្គាម។

សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ គេដឹងថា កូរ៉េខាងជើងបានបង្កើនការអភិវឌ្ឍអាវុធខ្លាំងមែនទែន ក្រោមការដឹកនាំរបស់លោកគីម ហើយថែមទាំងពង្រឹងទំនាក់ទំនងយោធានិងនយោបាយ កាន់តែជិតស្និទ្ធជាមួយរុស្ស៊ីផងដែរ ខណៈមានការសង្ស័យថា ទីក្រុងព្យុងយ៉ាង កំពុងជួយទីក្រុងមូស្គូក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ជាថ្នូរនឹងជំនួយសម្រាប់គម្រោងយោធាជាយុទ្ធសាស្ត្ររបស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលរយៈចម្ងាយជិតចូលចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម