Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានចារកម្ម អ៊ីស្រាអែល ប្រកាសលាលែងពីតំណែង

បានផុស

នៅ

លោក Aharon Haliva ប្រមុខ​ដឹក​នាំ​អង្គភាព​ចារកម្ម​អ៊ីស្រាអ៊ែលបាន​​សម្រេច​ចិត្ត​លាលែង​ចេញ​ពី​តំណែង ដោយ​ទទួល​យក​នូវ​ទំនួល​ខុស​ត្រូវ​ពី​ភាព​បរាជ័យ​ដែល​នាំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​ កន្លង​ទៅ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសាកន្លងទៅ ។

(រូបថត៖ IDF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើង​ចាស់​ក្នុង​វិស័យ​យោធា​វ័យ​ ៣៨ ​ឆ្នាំ​រូប​នេះបាន​បញ្ជាក់​ថា លោក​បាន​បរាជ័យ​ក្នុង​ការ​ទាយ​ទុក​មុន ក៏​ដូចជា​បង្ការ​កុំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដែល​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​អ៊ីស្រាអ៊ែល ។

“ផ្នែក​ស៊ើប​​ការណ៍​សម្ងាត់​​​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ខ្ញុំ ហើយមិន​បាន​បំពេញ​ភារកិច្ច​ដែល​ពួក​យើង​ត្រូវ​​គេ​​ដាក់​ឲ្យ​ធ្វើ​នោះ​ទេ ។ ខ្ញុំ​ចងចាំ​ថ្ងៃដ៏​​ខ្មៅងងឹត​នោះ​ជាប់​ខ្លួន​​តាំង​តែ​ពី​ពេល​នោះ​មក​រហូត” នេះ​ជា​ការ​លើក​ឡើងរបស់​លោក Aharon Haliva នៅ​ក្នុង​សំបុត្រ​លែង​លា​ពី​តំណែង ដែល​បញ្ចេញ​ដោយ​ក្រុម​យោធា​អ៊ីស្រាអែល ។

ប្រព័ន្ធ​​ផ្សព្វផ្សាយ និង​​ក្រុម​​​អ្នក​រាយការណ៍​ព័ត៌មាន​​អ៊ីស្រាអ៊ែល រំពឹង​ថា​នឹង​អាច​មាន​ការ​លែងលា​តំណែង​​ជា​បន្ត​ទៀត បន្ទាប់​ពី​យុទ្ធនាការ​​យោធា​​សំខាន់​នៅ​តំបន់​កាហ្សា​ត្រូវ​បាន​បញ្ចប់ ។

ដោយ​ឡែក លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអ៊ែល មិន​បាន​ទទួល​ស្គាល់​នូវ​ទំនួល​ខុសត្រូវ​ណា​មួយ​នោះ​ទេ​ ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧ ខែតុលា ថ្វី​​ត្បិត​តែ​មាន​ការ​ស្ទង់​មតិ​​បង្ហាញ​ថា ពលរដ្ឋ​អ៊ីស្រាអ៊ែល​ភាគ​ច្រើន​បាន​​បន្ទោស​លោក​ដែល​បរាជ័យ​ក្នុង​ការ​បង្ការ ព្រម​ទាំង​ការពារ​ប្រទេស​ពី​ការ​វាយ​ប្រហារ ។​

(រូបថត៖ AP)

គួរ​រំលឹក​ថា ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ២០២៣ បាន​​ទាញ​ទម្លាក់​កេរ្តិ៍ឈ្មោះ​​ផ្នែក​យោធា និងទីភ្នាក់ងារចារកម្ម​​អ៊ីស្រាអ៊ែល​យ៉ាង​ខ្លាំង ដែល​ពី​មុន​ធ្លាប់​តែ​ល្បី​មិន​ងាយ​ត្រូវ​ក្រុម​ប៉ាឡេស្ទីន​វាយ​ឈ្នះ​​​​នោះ​ឡើយ ។ ថ្ងៃ​សោកនាដកម្ម​នោះ​ បាន​ឆក់​យក​ជីវិត​មនុស្ស ១,២០០ ​នាក់ ដោយ​ក្នុង​នោះ​មាន​ទាំងជនជាតិ​អ៊ីស្រាអ៊ែល និង​ជន​​បរទេស ហើយ​ភាគ​ច្រើន​ទៀត​សោត​គឺ​ជាជន​ស៊ីវិល ។ បន្ថែម​ពី​នេះ មាន​មនុស្ស​ប្រមាណ ២៥០​ នាក់​ត្រូវ​​បាន​ជាប់​ឃុំឃាំង​នៅ​កាហ្សា ខណៈ​ដែល ១៣៣ ​នាក់​ផ្សេង​ទៀតត្រូវ​ចាប់​ជា​ចំណាប់​ខ្មាំង ៕

ដោយ ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១២ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម