ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា វាយបកទៅកងកម្លាំងជនជាតិភាគតិចនៅព្រំដែន ថៃ
យោធាមីយ៉ាន់ម៉ាកំពុងធ្វើការវាយបកតបតវិញប្រឆាំងនឹងសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលវាយដណ្តើមបានទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយនៅជាប់ព្រំដែនជាមួយប្រទេសថៃកាលពីដើមខែនេះ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២២ ខែមេសានេះ ។

កងទ័ពរំដោះជាតិការ៉ែន (KNU) ដែលកំពុងព្រួតដៃគ្នាជាមួយក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីធ្វើការវាយប្រហារប្រឆាំងនឹងយោធារបស់រដ្ឋាភិបាល ប្រកាសថាបានដណ្តើមយកទីប្រជុំជន Myawaddy កាលពីថ្ងៃទី១២ ខែមេសា ប៉ុន្តែចាប់តាំងពីពេលនោះមក យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររបស់យោធាក៏បានបើកការវាយប្រហារតាមអាកាសនៅជិតស្ពានតភ្ជាប់មីយ៉ាន់ម៉ា និងថៃផងដែរ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការបាញ់ផ្លោងនេះបានធ្វើឲ្យជនស៊ីវិល ៥ នាក់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ ហើយយ៉ាងហោចណាស់មនុស្ស ១០ នាក់ផ្សេងទៀតត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃចន្ទ ។
ទន្ទឹមនឹងនេះដែរនៅក្នុងប្រទេសថៃ អាជ្ញាធរសុខាភិបាលនៅស្រុក Mae Sot បាននិយាយថា មនុស្សជាង ១០០ នាក់មកពីប្រទេសមីយ៉ាន់ម៉ាបានឆ្លងកាត់ព្រំដែនដើម្បីស្វែងរកការព្យាបាល ខណៈជាង ៥០ នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យ ។
គួរបញ្ជាក់ថា ចាប់តាំងពីការដួលរលំនៃទីក្រុង Myawaddy មកចំនួនអ្នករត់គេចពីការប្រយុទ្ធគ្នាបានកើនឡើងដល់ជាង ១,៦០០ នាក់ ពោលគិតត្រឹមថ្ងៃអាទិត្យសប្ដាហ៍មុន ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?