Connect with us

ព័ត៌មានអន្ដរជាតិ

អត្រាឆ្លងជំងឺកូវីដ ១៩ ចំពោះស្ត្រីមានផ្ទៃពោះខ្ពស់ជាងមនុស្សធម្មតា

បានផុស

នៅ

យោងតាមការសិក្សាស្រាវជ្រាវ និងទិន្នន័យថ្មីបានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះស្ថិតក្នុងអត្រាឆ្លងវីរុសកូរ៉ូណាថ្មីខ្ពស់ជាងមនុស្សពេញវ័យដទៃទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា នៅចន្លោះខែមីនា និងមិថុនាក្នុងរដ្ឋវ៉ាស៊ីនតុនចំពោះស្ត្រីមានផ្ទៃពោះ ១,០០០ នាក់មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៤ ករណីបើធៀបនឹង ៧ ករណីក្នុងចំណោមមនុស្សពេញវ័យដែលមិនមានផ្ទៃពោះចំនួន ១,០០០ នាក់អាយុពី ២០ ទៅ ៣៩ ឆ្នាំ ។

បើយោងតាមរបាយការណ៍ក្នុងទស្សនាវដ្តីអាមេរិក Obstetrics & Gynecology បានឲ្យដឹងថា បន្ទាប់ពីបានរាប់បញ្ចូលកត្តាហានិភ័យដទៃទៀត អត្រាឆ្លងជំងឺកូវីដ ១៩ ចំពោះស្ត្រីមានផ្ទៃពោះខ្ពស់ជាងមនុស្សពេញវ័យដែលមិនមានផ្ទៃពោះ ៧០ ភាគរយ ។ ស្ត្រីមានផ្ទៃពោះនៅក្នុងក្រុមជនជាតិស្បែកសមិនងាយរងគ្រោះខ្លាំងនោះទេ ។

នៅពេលប្រៀបធៀបទៅនឹងស្ត្រីនៅរដ្ឋវ៉ាស៊ីនតោនដែលបានសម្រាលកូនក្នុងឆ្នាំ ២០១៨ សមាមាត្រនៃករណីឆ្លងជំងឺកូវីដ ១៩ ក្នុងការមានផ្ទៃពោះក្នុងចំណោមក្រុមប្រកាន់ជាតិសាសន៍ និងជនជាតិភាគតិចក្នុងអំឡុងពេលសិក្សាជំងឺរាតត្បាតគឺខ្ពស់ជាង ២ ទៅ ៤ ដង ពោលប្រហែល ៣០ ភាគរយនៃពួកគេមានករណីឆ្លងជំងឺកូវីដ ១៩ ។

អ្នកស្រាវជ្រាវបានសរុបថា ក្រោយការសិក្សាស្រាវជ្រាវថ្មីរកឃើញស្ត្រីមានផ្ទៃពោះស្ថិតក្នុងអត្រាខ្ពស់នៃការឆ្លងជំងឺកូវីដ ១៩ ដូច្នេះពួកគេគួរតែត្រូវបានផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងកូវីដ ១៩ មុនគេផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Asianone

ចុចអាន ៖ ក្រុមហ៊ុន Pfizer-BioNTech ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកដំបូងលើស្ត្រីមានផ្ទៃពោះ

ចុចអាន ៖ ភាព​ខុសគ្នា​​នៃ​វ៉ាក់សាំង​កូវីដ​របស់​ក្រុមហ៊ុន​ធំៗ​ចំនួន​បី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម