ព័ត៌មានអន្ដរជាតិ
ហុងគ្រី ថា អាមេរិក ណាតូ និង EU កំពុងដុតបញ្ឆេះឲ្យផ្ទុះសង្គ្រាមលោកលើកទី ៣
ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក អង្គការណាតូ និងសហភាពអឺរ៉ុប (EU) ដើម្បីតាំងខ្លួនជាអ្នកផ្គត់ផ្គង់សព្វាវុធពេញដៃឲ្យអ៊ុយក្រែន នឹងកាន់តែបញ្ឆេះកំហឹងទៅដល់រុស្ស៊ី ជាពិសេសអាចបង្កឲ្យផ្ទុះសង្គ្រាមលោកលើកទី ៣ ក៏ថាបាន ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ ។
ថ្លែងក្នុងការអញ្ជើញមកដល់ប្រទេសលុចសំបួរដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ EU, លោក Szijjarto បានសង្កត់ធ្ងន់ថា “បន្ទាប់ពីការសម្រេចចិត្តរបស់សភាអាមេរិកកាលពីចុងសប្តាហ៍មុនក្នុងការអនុម័តកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន វាបង្ហាញយ៉ាងច្បាស់ថា អ្នកនយោបាយគាំទ្រសង្គ្រាមអឺរ៉ុបកំពុងចូលខ្លួនដោយផ្ទាល់ក្នុងជម្លោះមួយនេះ” ។
លោករដ្ឋមន្ត្រីបានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់លោកថា “ការបំពាក់អាវុធថ្មីក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ គឺស្ថិតនៅក្នុងរបៀបវារៈដែលនឹងលើកយកមកដាក់លើតុពិភាក្សា ប៉ុន្តែទីក្រុងព្រុចសែលក៏ត្រូវត្រៀមខ្លួនសម្រាប់សង្គ្រាមលោកថ្មីមួយទៀតផងដែរចំពោះប្រធានបទមួយនេះ ដោយសារតែអាមេរិក ណាតូ និង EU កំពុងតែប្រលែងលេងនឹងសិទ្ធិអំណាចក្នុងការសម្របសម្រួលផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ពោលពួកគេមិនបានគិតពីការពង្រឹងសុខសន្តិភាព និងស្វែងរកដំណោះស្រាយការទូតនោះទេ” ។
គួរបញ្ជាក់ថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រី EU ដែលរៀបចំឡើងក្នុងប្រទេសលុចសំបួរនឹងពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន ជាពិសេសការផ្គត់ផ្គង់ប្រព័ន្ធខែលការពារដែនអាកាស រួមទាំងប្រព័ន្ធ Patriot របស់សហរដ្ឋអាមេរិកទៅដល់រដ្ឋាភិបាលទីក្រុងកៀវផងដែរ ខណៈមន្ត្រីទាំងនោះក៏ពិចារណាថាតើនឹងប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបង្កកដើម្បីជួយដល់អ៊ុយក្រែនដែរឬក៏យ៉ាងណា ។
គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំទៅហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymyr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ