ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិក ចាប់ខ្លួនបងប្រុសស្ដេចគ្រឿងញៀន El Mencho
អាជ្ញាធរម៉ិកស៊ិកបានចាប់ខ្លួនលោក Abraham Oseguera ដែលជាបងប្រុសរបស់ស្តេចគ្រឿងញៀនដ៏កក្រើក El Mencho នៅរដ្ឋ Michoacán ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំងរបស់ការិយាល័យអគ្គមេធាវីម៉ិកស៊ិក ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី២៣ ខែមេសានេះ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador ក៏បានបញ្ជាក់ពីការចាប់ខ្លួនបងប្រុសស្ដេចគ្រឿងញៀនដ៏កក្រើក Abraham Oseguera ដែលមានឈ្មោះក្រៅហៅថា Don Rondo ហើយរដ្ឋាភិបាលនឹងផ្តល់ព័ត៌មានបន្ថែមនៅពេលក្រោយ ខណៈមិនទាន់មានព័ត៌មានច្បាស់ការថា លោក Oseguera ស្ថិតក្រោមការចោទប្រកាន់ពីបទអ្វីនោះទេ ទើបត្រូវបានចាប់ឃុំខ្លួនបែបនេះ ។
កន្លងមកលោក Abraham Oseguera គឺជាមេគ្រឿងញៀនម៉ិកស៊ិក និងជាអតីតមេដឹកនាំកំពូលនៃក្រុមជូញដូរគ្រឿងញៀន Jalisco New Generation Cartel (CJNG) ដែលមានមូលដ្ឋាននៅរដ្ឋ Jalisco ។ លោកក៏មានបងប្រុសម្នាក់ទៀតផងដែរឈ្មោះ Nemesio Oseguera Cervantes ក៏ជាសមាជិកនៃមេដឹកនាំ CJNG និងជាមេដឹកនាំគ្រឿងញៀនដែលស្ថិតក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលម៉ិកស៊ិកផងដែរ ។
គួរបញ្ជាក់ថា កាលពីមុន រដ្ឋាភិបាលម៉ិកស៊ិកបានដាក់ឈ្មោះក្រុម Jalisco New Generation Cartel ជាក្រុមជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងប្រទេស ខណៈមេក្រុមលោក El Mencho គឺជាស្តេចគ្រឿងញៀនដ៏មានឥទ្ធិពលដែលមានសមាជិកចំនួន ៥,០០០ នាក់ និងនៅគ្រប់ទ្វីបទាំងអស់ លើកលែងតែអង់តាក់ទិក ខណៈក្រុមជួញដូរដ៏ឃោរឃៅនេះថែមទាំងប្រព្រឹត្តិអំពើអមនុស្សធម៌ជាច្រើនផងដែរដូចជា ការធ្វើទារុណកម្ម និងឃាតកម្ម ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត