ព័ត៌មានអន្ដរជាតិ
ចប់សង្ក្រាន្ត ថៃផ្ទុះកូវីដខ្លាំង ឆ្លងជាង១ពាន់ករណី មានទាំងអ្នកស្លាប់
យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) ថៃ បានឲ្យដឹងថា តួលេខអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះ បានហក់ឡើងខ្លាំងបន្ទាប់ពីការប្រារព្ធពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី ខណៈមេរោគបំប្លែងខ្លួន JN.1 ត្រូវបានតេស្តឃើញច្រើនជាងគេ។

អគ្គនាយក DDC លោក Thongchai Keeratihattayakorn ត្រូវបានដកស្រង់សម្តីដោយ Bangkok Post ដែលនិយាយកាលពីចុងសប្តាហ៍កន្លងទៅថា មានអ្នកជំងឺកូវីដថ្មីចំនួន១ ០០៤នាក់ ពោលជាមធ្យមមួយថ្ងៃឆ្លង១៤៣ករណី និងការស្លាប់មនុស្សចំនួន៣នាក់ ក្នុងរយៈពេលមួយសប្តាហ៍គិតត្រឹមថ្ងៃទី២០ខែមេសា។
ក្នុងនោះអ្នកស្លាប់ ត្រូវបានគេអះអាងថា ជាមនុស្សស្ថិតក្នុងក្រុមហានិភ័យដូចជាមនុស្សចាស់ អ្នកមានជំងឺរ៉ាំរ៉ៃ និងស្ត្រីមានផ្ទៃពោះជាដើម។

ចំពោះរោគសញ្ញា កូវីដបំប្លែងខ្លួន JN.1 ក៏ស្រដៀងជំងឺផ្លូវដង្ហើមធម្មតាដែរ ដូចជាគ្រុនក្តៅ ក្អក ឈឺក ឈឺចុកចាប់ពេញខ្លួន ឈឺក្បាល និងហៀរសំបោរ។
សម្រាប់ហេតុផលនៃការឆ្លងខ្លាំងនេះ ត្រូវបានលោកវេជ្ជបណ្ឌិត Thongchai គូសបញ្ជាក់ថា បណ្តាលមកពីអ្នកជំងឺចេញរោគសញ្ញាស្រាលស្រដៀងផ្តាសាយ ធ្វើឲ្យពួកគេមិនចាប់អារម្មណ៍ ហើយក៏ចូលរួមក្នុងសកម្មភាពអបអរនានាក៏ដូចជាជប់លៀង អំឡុងពិធីបុណ្យសង្ក្រាន្ត។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានព័ស្តុតាងណាបង្ហាញថា JN.1 បណ្តាលឲ្យអ្នកចាក់វ៉ាក់សាំង ឈឺធ្ងន់ជាងមេរោគកូវីដ ប្រភេទមុនៗនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សម្ដេច ហ៊ុន ម៉ាណែត៖ អំឡុងពេលវិបត្តិកូវីដ-១៩ បានបង្ហាញទិដ្ឋភាពសំខាន់ ២ ក្នុងវិស័យសុខាភិបាល

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង